មិនធម្មតា សូម្បីតែអ្នកស្រី ទ្រី ដាណា ក៏នឹកស្មានមិនដល់ដែរថា ប្អូនស្រីអាយុទើប២០ឆ្នាំសោះ អាចរកលុយទិញរថយន្តម៉ាក Rolls-Royce ជិះហើយប្អូនស្រីជាអ្នកលក់…

177
views

ហ្វេសប៊ុក ៖ នៅកាលពីព្រឹកមិញនេះមានប្អូនស្រីម្នាក់ដែលជាអ្នកលក់លផលិតផល របស់ក្រុមអ្នកស្រី ទ្រី ដាណា បានចំណាយលុយជាច្រើនសន្ធឹកទិញរថយន្តទំនើបតម្លៃរាប់លានម៉ាក Rolls-Royce ក្រោយប្អូនស្រីជោគជ័យនៅក្នុងមុខជំនួញខ្លាំង ។

យ៉ាងណាមិញនេះបើយោងទៅតាមការបង្ហោះរបស់ប្អូនស្រីខាងលើដែលមានគណនីហ្វេសប៊ុកឈ្មោះថា DaDa NNP ដោយប្អូនស្រីបានធ្វើការបង្ហោះនៅមុននេះបន្តិចថា ៖ ក្ដីស្រម៉ៃ របស់នាងខ្ញុំ អ៊ន់ ធីតា បានសំរេចទៀតហើយចាស៎ NNP ពិតជាផ្ដល់គ្រប់យ៉ាងអោយខ្ញុំ និងគ្រួសារពិតៗ ថ្ងៃនេះនាងខ្ញុំបានទិញ ឡាន Rolls Royce ថែម1គ្រឿងទៀតហើយអ្វីដែលធ្លាប់តែស្រម៉ៃ ឥលូវក្លាយជាការពិតត្រឹមតែរយះពេល 2ឆ្នាំ 6ខែ ដែលនាងខ្ញុំចូលរកសុីជាមួយក្រុមហ៊ុនNNP ខ្ញុំទទួលបាន សមទ្ធផលជាច្រើនដូចជា ឡាន ជាង5មុឺនដុល្លា 1គ្រឿង , ផ្ទះ2ល្វែង , ដី2ប្លង់ , មុខរបរពិតប្រាកដ ដែលអាច់រកចំណូល បានរាប់មុឺនដុល្លារក្នុង1ខែ ហើយដែលកាន់ពិសេសថ្ងៃនេះនាងខ្ញុំបានទិញ ឡានទំនើប Rolls Royce 1គ្រឿងបន្ថែមទៀតហើយ

អរគុណជាពិសេសបំផុតចំពោះ លោកអគ្គនាយក ហុីង បញ្ញារិទ្ធ និង លោកស្រី អគ្គនាយិកា ដាណា ទ្រី សំរាប់គ្រប់យ៉ាង លោកទាំងពីរជាអ្នកមានគុណយ៉ាងធំធេង សំរាប់គ្រួសារខ្ញុំ គ្រប់យ៉ាងដែលខ្ញុំមានថ្ងៃនេះ គឺបានមកពី ក្រុមហ៊ុនNNP100% ពិតៗ ហើយបន្ថែមទៀតនោះ គឺខ្ញុំបានភាពជោគជ័យទាំងនេះ មកពី ភាពស្មោះត្រង់ពិតប្រាកដជាមួយក្រុមហ៊ុនNNP100% និង ធ្វើតាមយុទ្ធសាស្រ្តក្រុមហ៊ុនបង្រៀន ព្រោះNNP ធ្វើពិតបានផលពិត 100% ។

ក្រោយឃើញការបង្ហោះរបស់ប្អូនស្រីខាងលើហើយស្រាប់តែអ្នកស្រី ទ្រី ដាណា បានធ្វើការបង្ហោះនៅលើគណនីហ្វេសប៊ុកផេករបស់ខ្លួនដោយអ្នកស្រីបានធ្វើការបង្ហោះថា ៖ នេះជាអ្វីដែលខ្ញុំចង់បាន ចង់ឃើញ ហើយក៏រំភើបជំនួស កាល២ឆ្នាំមុន គាត់ប្រាប់ខ្ញុំថា ធ្វើបុគ្គលិកគេប្រាក់ខែជាង ៣០០ដុល្លារអីហ្នឹង ហើយគាត់ចាប់អារម្មណ៍ចង់ធ្វើជំនួញខ្លួនឯង។

គាត់ទើបអាយុជាង ២០ឆ្នាំទេ តែឥឡូវមានផ្ទះ មានគ្រឿងពាក់ពេញខ្លួន ហើយថ្ងៃនេះទើបទិញឡាន Rolls Royce ទៀត ពិតជាអស្ចារ្យមែន។ សរសើរសមត្ថភាពណាស់គាត់ណាស់ អ៊ុន ធីតា កាន់ដេប៉ូ ៣ខណ្ឌ និងខេត្តស្វាយរៀង។ រកស៊ីអីក៏ដោយ ធ្វើការអីក៏ដោយ ឱ្យតែប្រាកដ ច្បាស់លាស់ ប្រាកដជាជោគជ័យដូចគាត់ចឹង ៕

Comments

comments