តារាចម្រៀងជើងចាស់ លោក សុះ ម៉ាច ធ្លាក់ខ្លួនឈឺ ជាច្រើនមុខរហូតដើរលែងរួច ធ្វើអ្នកគាំទ្រមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយលោក៏បានប្រាប់ថា…

84
views

​ភ្នំពេញ ៖ តារាចម្រៀងជើងចាស់ លោក សុះ ម៉ាច ពេលនេះកំពុងតែធ្លាក់ខ្លួនឈឺ សម្រាកព្យាបាលនៅឯឯ​គេហដ្ឋាន​របស់​លោក​ ធ្វើឲ្យមហាជន មានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះនៅក្នុងសាររបស់លោក បានបង្ហាញពីអាការៈនៃជំងឺជាច្រើន ដែលបានកំពុងតែសម្រាកព្យាបាលនៅពេល ។ ស្ថានភាពរបស់លោកគឺមិនអាចដើររួចទេ ដោយសារតែមានបញ្ហាឈឺសន្លាក់ និងមានឡើងជាតិអាស៊ីតបន្តិចបន្តួច។

តារាចម្រៀងដ៏ល្បីឈ្មោះរូបនេះ បានបង្ហោះសារអមជាមួយនឹងរូបភាព ពេលទៅពិនិត្យនៅមន្ទីរពេទ្យ ។ បន្ទាប់ពីបានធ្វើការពិនិត្យហើយនោះ លោកក៏បានបង្ហោះសារថា “ដល់វគ្គដេកសុី ព្រោះដើរមិនរួច ខ្វិនបានសម្រេចហើយ។ក្រោយពិនិត្យលទ្ធផលតេស្តឈា មនិងកម្មរស្មីx គឺពុំមានសញ្ញាអ្វីធំដុំទេអាស៊ីដឡើងតិចតួច ឈាមខ្លាញ់បេះដូងធម្មតា។ គឺមកពីរលាកសន្លាក់ធ្ងន់ធ្ងរ ។

សូមអរគុណមិត្តភក្តិបងប្អូនដែលបានសួរសុខទុក្ខនិងជូនពរខ្ញុំអោយឆាប់ជាសះស្បើយជាពិសេសកូនស្រីច្បងដែលខ្វល់ខ្វាយពីឪពុក។ខានឈឺយូរឆ្នាំហើយ ដល់ពេលឈឺម្តងធ្ងន់ហ្ម៎ង!នេះហើយការធ្វើការងារមិនប្រមាណកម្លាំង”។

នៅក្នុងគណនីហ្វេសប៊ុករបស់លោកបានបន្ថែមទៀតថា “២.៣ឆ្នាំហើយមិនដែលស្គាល់ម្ជុ លចាក់ថ្នាំពេទ្យទេ ទើបតែពេលនេះ។ដោយសារតែឈឺចុកចាប់ដើរមិនបានដេកមិនបាន ទ្រាំពុំបាន ចូលពិនិត្យឈា ម និងថតកម្មរស្មីX នឹងចេញលទ្ធផលថ្ងៃនេះហើយ។បើឈែឺតែយ៉ាងនេះ ឆ្លងផុតអត់ឆ្នាំនេះ? ហុឺ!ទើបតែបានចូលធ្វើការប៉ន្មានថ្ងៃ ការងារផ្សេងៗ ក៏ចាប់ផ្តើមមានហូរហែរវិញបណ្តើរៗ ក្រោយកូវីតឥឡូវមកឈឺអ៊ីចឹងទៀត កំពុងតែមានផង។លទ្ធផលថ្ងៃនេះគឺសសៃសន្លាក់ មិនមែនឡើងអាស៊ីដនោះទេ វាដរជើងដោយសារធ្វើដំណើរផ្លូវឆ្ងាយមិនបានសម្រាក។

Comments

comments