ប្ដីសម្លាញ់ អរគុណបងដែលចូលមកក្នុងជីវិតអូន បង្រៀនអូនអោយស្គាល់ពី…….

117
views

នាពេលថ្មីនេះ​មានរឿងដែលគ្រប់គ្នាបានច្រនែននឹងលោកអ៊ុំម្នាក់ដែលមានប្រពន្ធស្អាត ថែមទាំងចេះយកចិត្តស្រលាញ់លោកអ៊ុំខ្លាំងទៀតផង ដោយតាមការផុសនារីដែលជាប្រពន្ធរបស់លោកអ៊ុំដែលមានឈ្មោះថាNeng Chanthy Chamming បានផុសថា៖

ប្ដីសម្លាញ់ អរគុណបងដែលចូលមកក្នុងជីវិតអូន, បង្រៀនអូនអោយស្គាល់ពីបុព្វហេតុនៃការរស់, អូនសែនពេញចិត្តដែលបានក្លាយជាដៃគូរជីវិតដេីររួមផ្លូវជាមួយបង, ទាំងដឹងថាផ្លូវនោះវាពិបាកក៏ដោយ តែអូនក៏ពេញចិត្តនឹងទទួលព្រោះអូនដឹងថាដៃគូរជីវិតរបស់អូនជាមនុស្ស ល្អ នឹងមានគុណតម្លៃគ្រប់គ្រាន់សម្រាប់អោយអូនតស៊ូជាមួយបាន។

ទោះបីយេីងគ្មានគ្រប់យ៉ាងតែអ្វីដែលយេីងមាន គឺយេីងមានចិត្តនឹងតស៊ូជាមួយគ្នា, ស្គាល់ជីវិតថាតេីយេីងចង់បានអ្វី?អូនសែនស្ដាយដែលអូនមិនអាចឈឺជំនួសបង,អូនចង់ឃេីញបងមានសុខភាពល្អ,អ្វីដែលអូនចង់បាននឹងប្រាថ្នារាល់ថ្ងៃសុំអោយបងបានស្ថិតនៅជាមួយរហូតទៅ,,,អូនស្រលាញ់បងណាស់ ប្ដីសម្លាញ់, (ផ្ទះ ,លុយកាក់, )យេីងគ្មានឡេីយ,, តែអ្វីដែលប្ដីសម្រេចថាល្អ គឺអូនទទួលស្គាល់គ្រប់យ៉ាង, ព្រោះអ្វីដែលជាភាពត្រឹមត្រូវគឺបងតែងជ្រោមជ្រែងជានិច្ច, អូននឹងរួមផ្លូវជីវិតនេះជាមួយបង។ប្រភព:ហ្វេសបុក

Comments

comments