ចាប់ពីពេលនេះតទៅ អ្នកដែល លក់ ឫ ទិញ សត្វសុនខ(ឆ្កែ) នឹងត្រូវ​ទទួលទោសតាមផ្លូវ​ច្បាប់…..

233
views

នាពេលម្សិលម្សិញថ្ញៃទី៧ ខែកក្កដា ឆ្នាំ២០២០ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញច្បាប់ស្តីពី ការហាមឃាត់ការធ្វើអាជីវកម្មទិញ លក់ ពិឃាតសត្វសុនខ(ឆ្កែ)នៅឯខេត្តសៀម។

ក្នុងសេចក្តីជូនដំណឹងនោះមានន័យខ្លឹំមសារថា៖ខេ្តសៀមរាប ជាខេត្តទេសចរណ៍វប្បធម មានភ្ញៀវទេសចរជាតិ​ និងអន្តរជាតិមកទស្សនាប្រាង្គប្រាសាទ វប្បធ៍ម ប្រពៃណី ទំនៀមទំលាប់ដ៏ល្អផូរផង់គ្មានពិរលើលោកយើងនេះ។តាំងពីបុរាណកាលរៀងមក សត្វសុនខខ(ឆ្កែ)ត្រូវបានប្រជាជនទូទាំងពិភពលោក ជាពិសេសប្រជាជនខ្មែរយើងចាត់ទុកជាសត្វចិញ្ចឹមដ៏ស្មោះត្រង់របស់មនុស្ស ហើយសត្វសុនខ(ឆ្កែ)មានគុណតម្លៃណាស់សំរាប់ការពារផ្ទះ ចំការ ហ្វូងសត្វជួយក្នុងវិស័យោធាបានល្អទៀតផង។

ក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោមនេះការធ្វើអាជីវកម្មលក់​ ទិញ ពិឃាតសត្វសុខ(ឆ្កែ) ដើម្បីធ្វើជាម្ហូបអាហារមានភាពអាណាធិបតេយ្យ និងកើនឡើងគួរអោយព្រួបារម្ហណ៍។នេះជាសញ្ញាមួយបង្ហាញថាការធ្លាក់ចុះនូវតម្លៃមនុស្សធម័័គុណធម័័័ ព្រមទាំងធ្វើអោយមានការឆ្លងរាលដាលជាជំងឺឆ្កែឆ្កួតនិងជំងឺផ្សេងៗជាច្រើនទៀតពីតំបន់មួយទៅតំបន់មួយដែលអាចប៉ះពាល់ដល់សុខភាពសាធារណះ។

ការដើរទាក់លក់ ទិញ និងពិឃាតសត្វអាណាធិបតេយ្យគ្មានច្បាប់ទម្លាប់ផ្ទុយនឹងខ្លឹមសារនៃស្តីពីសុខភាពសត្វនិងផលិតកម្មសត្វ ដែលនឹងងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរ តាមមាត្រា១១២ ១១៣ ១១៤ នៃច្បាប់នេះ។អាស្រ័យហេតុនេះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តហាមឃាត់ការធ្វើអាជីវកម្មទិញ លក់សម្រាប់ពិឃាតសត្វសុនខគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត។ប្រភព៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

Comments

comments