ធ្លាប់តែញុំា រាល់ថ្ងៃ តិចមិនដឹងថាគេធ្វើ នំបញ្ចុក និង គុយទាវ ធ្វើយ៉ាងដូចម្តេច!!(មានវីដីអូ)

976
views

សឹងជាចំណីពេលព្រឹក ពេលរសៀល ពេលល្ងាច ឬប្រើជំនួសបាយម្តងម្កាលថែមទៀតផង។ មិនតែប៉ុណ្ណោះនំបញ្ចុក ឫគុយទាវ កាន់តែបានទទួលនូវការនិយមជាទូទៅ និងខ្លាំងឡើងទៀតក្នុងគ្រប់ស្រទាប់ប្រជាជន ដែលបានកែច្នៃគ្រឿងផ្សំសម្រាប់ ស៊ីចុកបានជាច្រើនមុខថែមទៀត ដូចជាទទួលទានជាមួយសម្លខ្ទិះ(ការី) ផ្ទាប់ជាមួយសាច់ផ្សេងៗដែលអមទៅដោយ ទឹកគ្រឿងជាដើម។

ដោយសារមានសារៈសំខាន់ដូចនេះហើយ ទើបបានជា«ការធ្វើនំបញ្ចុកឫគុយទាវ» ក្លាយជាមុខរបរមួយដ៏ប្រសើរ ប្រចាំជីវភាពគ្រួសារ ព្រោះជារបរមួយសាមញ្ញ ប្រើប្រាស់នូវឧបករណ៍ធម្មតា ដែលជួនកាលគេអាចកែច្នៃធ្វើដោយខ្លួនឯងបាន។ហើយនំបញ្ចុកនេះក៏មិនមែនមានតែនៅប្រទេសយើងតែមួយដែល ថ្ងៃនេះយើងនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាមកមើលការធ្វើនំបញ្ចុក និង ការធ្វើ គុយទាវ នៅប្រទេសគេម្តង។

នំបញ្ចុក ឫ​ក៏ គុយទាវ គឺផលិតចេញពីម្សៅអង្ករ ដែលបានមកពីរុក្ខជាតិមួយប្រភេទ ហៅថា«ស្រូវ»។ ខាងក្រោមនេះជាវីដេអូដែលបង្ហាញពីរបៀបធ្វើនំបញ្ចុក៖

ដោយ៖khmernews.me

Comments

comments