ផ្លូវដែលគ្រោះថ្នាក់ជាងគេ ទាំង៦ នៅលើពិភពលោក ដែលអ្នកបើកបរមិនចង់ឆ្លងកាត់!!!!

2060
views

6.​Pamban Railway Bridge” India ផ្លូវដែកនេះត្រូវបានសាងសង់ឡើងដើម្បីយងាយស្រួលធ្វើដំណើរ ស្ពានរថភ្លើងនេះជាផ្លូវតភ្ជាប់ពីទីក្រុង Rameswaram នៅលើកោះ Pamban ទៅកាន់ប្រទេសឥណ្ឌា។ផ្លូវនេះជាផ្លូវទឹកដ៏សំខាន់នៃឧបទ្វីបឥណ្ឌាផ្លូវនេះត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩១៤​ ដល់ឆ្នាំ ១៩៦៤ដោយសារប្រជាជនឥណ្ឌាមានជីវភាពក្រហើយប្រជាជនច្រើន តម្រូវឲ្យមានការធ្វើដំណើរច្រើន ជាហេតុធ្វើឲ្យផ្លូវនេះមានចំនួនអ្នកស្លាប់ជាង ១៥០នាក់ក្នុងមួយឆ្នាំៗ ។

5.Guoliang Tunnel” China ផ្លូវនេះត្រូវបានសាងសង់ទាំងស្រុង ដោយប្រជាជនក្នុងភូមិគឺជារូងភ្នំ Guoliang ដែរមិនគួរឱ្យជឿការបើកបរចូលទៅក្នុងភ្នំ Taihang របស់ប្រទេសចិន។ផ្លូវនេះមានចំងាយ១.២Km2 ផ្លូវរូងក្រោមដីដែលត្រូវបានប្រើដោយអ្នក4ដំណើរថ្មើរជើងក៏ដូចជាការដឹកជញ្ជូនផ្សេងៗភ្ជាប់ទៅ Guoliang ជាមួយពិភពខាងក្រៅផ្លូវនេះត្រូវបានប្រើប្រាស់ជាង ៤០ ឆ្នាំ។

សំរាប់ការបើកបរ គឺមានភាពខុសគ្នាខ្លាំងកាលពីសមយ័មុន ព្រោះផ្លូវនេះការពីមុនជាផ្លូវសំរាប់អ្នកដំណើរនៅក្នុងភូមិតែប៉ុណ្ណោះ។មុនឆ្នាំ ១៩៧២ ផ្លូវមួយនេះត្រូវបានជីកចូលទៅក្នុងថ្ម ត្រូវបានប្រើជាច្រកតែមួយគត់ដែលតភ្ជាប់ភូមិទៅនឹងក្រុងហ៊ូស៊ីន (Xinxiang) ខេត្តហឺណាននៃប្រទេសចិន។ ការធ្វើដំណើរក្នុងរ៉ូងភ្នំមួយដែលស្ទើរតែប៉ះដំបូលឡានពេលធ្វើដំណើរម្ដងៗ ដែរផ្លូវនេះមានជួរភ្នំជាច្រើនជាង ៧២០កន្លែង។

4.Maeklong Train market” Thailand ផ្លូវនេះជាផ្លូវបើកកាត់តាមផ្សារម៉េកឡុង អ្នកលក់ដូរនៅម៉េកឡុងត្រូវបានគេស្គាល់ផងដែរថាជាផ្លូវរថភ្លើង ដែលជាផ្សារមួយក្នុងចំណោមទីផ្សារសំខាន់ៗរបស់ប្រទេសថៃ​ លក្ខណៈនិងបរិយាកាសនៅតំបន់នេះត្រូវបានទទួលការរិះគន់ជាខ្លាំងរបស់ភ្ញៀវទេសចរណ៍នៅក្នុងបណ្តាញអ៊ីនធឺណិត។

3.Yungas Road” Bolivia ផ្លូវនេះមានកំពស់ខ្ពស់ខ្លាំងគឺជាផ្លូវដែលដឹកអ្នកធ្វើដំណើរពី La Paz ទៅ Coroico, មានចំងាយ៥៦គីឡូម៉ែត្រ ផ្លូវនេះជាផ្លូវគ្រោះថ្នាក់ជាងគេលើពិភពលោក ការប៉ាន់ស្មានមួយបានបង្ហាញថាអ្នកដំណើរប្រហែល ២០០ទៅ ៣០០ នាក់ត្រូវបានស្លាប់ជារៀងរាល់ឆ្នាំតាមដងផ្លូវនេះ គួរបញ្ជាក់ផងថាប្រសិនបើយើងមើលពីលើចុះទៅក្រោមនិងអាចមើលឃើញសាកសពឡានជាច្រើននៅបាតជ្រោះ។

2Eyre Highway” Australia ប្រសិនជាអ្នកមើលតាមរូបភាពផ្លូវនេះ វាហាក់បីដូចជាមិនមានអ្វីគួរឲ្យគ្រោះថ្នាក់ទេ​ ប៉ុន្តែវាជាផ្លូវដែលវែងជាងគេលើពិភពលោក ផ្លូវនេះមានប្រវែង១៦០០ Km ដែលឧស្សាហ៍មានគ្រោះថ្នាក់ចរាចរណ៍ច្រើននៅ Australia ដោយសារអ្នកបើកបរឧស្សាហ៍ងងុយដេកពេលបើកបរព្រោះតែផ្លូវនេះវែងពេកនិងគ្នានកន្លែងឈប់សំរាក។

1.Passage du Gois” France ផ្លូវនេះត្រូវបានគេស្គាល់ទូទាំងពិភពលោកពីព្រោះវាមានតែមួយគត់ក្នុងការចំណាយពេលបើកបររយៈពេលវែង។ ដែលមានប្រវែង ៤១២៥ គីឡូម៉ែត្រការឆ្លងកាត់នេះភ្ជាប់ពីកោះ Noirmoutier ទៅដីគោក Beauvoir-sur-Mer ។ ផ្លូវនេះត្រូវបានគ្របដណ្តប់ដោយទឹកសមុទ្រនៅពេលទឹកឡើងខ្ពស់ ដោយអាស្រ័យលើ ជម្រៅទឹកសមុទ្រជោរម្ដងៗផ្លូវនេះត្រូវបានលេចបាត់ក្នុងជំរៅ ១ម ហើយប្រហែលជា៣០ ទៅ ៤០ថ្ងៃពេលទឹកនាចទើបអាចដំណើរការបានដូចធម្មតាវិញ៕ប្រភព៖ចំនេះ

Comments

comments