ព្រោះតែមិត្ត នារីស្រស់ស្អាតម្នាក់លះបង់សង្សាររបស់ខ្លួនអោយទៅមិត្តភក្ដិព្រោះមិនចង់ឃើញមិត្តឈឺចាប់……..

113
views

ស្នេហាវាពិតជាពិបាកស្មានណាស់ ហើយអ្វីដែលធ្វើអោយយើងពិបាកនឹងប្រឈមមុខបំផុតនោះគេថា រវាងសង្សារ នឹងពួកម៉ាកខ្លួន បានលួចស្រឡាញ់គ្នា ធ្វើអោយយើងពិបាកនឹងការសម្រេចចិត្ត ថាតើគួរធ្វើយ៉ាងណា បើនៅបន្ត ធ្វើអោយបែកបាក់មិត្តភាព បើព្រមដកខ្លួន ធ្វើអោយបាត់បង់មនុស្សដែលខ្លួនស្រឡាញ៉ វាពិតជាពិបាកក្នុងការសម្រេចចិត្ត នឹងជាសម្ពាធខ្លាំងមែនទែន នៅដែលមិត្តភ័ក្រខ្លួនបានស្នើរសូមត្រង់ៗ នឹងប្រាប់ត្រង់ៗតែម្តង។

ជាក់ស្តែងដូចជានារីម្នាក់នេះចឹងពិតជាចិត្តល្អមែនទែន សុខចិត្តព្រមដកខ្លួន ហើយប្រគល់សង្សារខ្លួនទៅអោយមិត្តភ័ក្រ្កខ្លួនទៅវិញ ដោយសារតែនាងគិតពីបញ្ហាមិត្តភាពសំខាន់ជាង ដោយនាងបានផុសថា ​៖ ពាក្យថាមិត្តភាព?ដើម្បីមិត្តភាពញ៉ុមអាចធ្វើវាបាន?ទោះបីជាយើងស្គាល់គ្នាតាមFacebook ក៏ដោយតែយើងយល់ពីគ្នាច្បាស់ហើយមិនថាពេលមានទុកក៏ជាឯងជាអ្នកលួង មានរឿងអីក៏ឯងមិនដែលចោលយើងឡើយ ?

បន្ទាប់ពីឃើញបែបនេះបានធ្វើអោយអ្នកលេងហ្វេសប៊ុកខ្លះយល់ឃើញខុសៗគ្នាថា អ្នកខ្លះថា ពិតជាល្ងង់មែនទែនហើយ ដែលសុខចិត្តអោយមនុស្សដែលខ្លួនស្រឡាញ់ទៅអ្នកដ៏ទៃនោះ បើទោះជាគេជាមិត្តភ័ក្រ្កក៏ដោយ យើងមិនគួរបណ្តោយអោយបាត់បង់មនុស្សដែលយើងស្រឡាញ់ទៅបែបនេះឡើយ មិនគួរលះបង់អោយមិត្តភ័ក្រ្កបែបនេះទេ បើគេគិតយើងជាមិត្តមែន គេមិនស្រឡាញ៉សង្សារយើងនោះទេ ។

អ្នកខ្លះទៀតយល់ថា បើចឹងហើយគួរតែដកខ្លួនទៅល្អជាង ហើយបើសង្សារយើងពិតជាស្រឡាញ់យើងមែន គេនឹងមិនទៅណាចោលយើងទេ តែបើក៏យល់ព្រមដែល អញ្ចឹងមិនបាច់ស្តាយស្រណោះទេ អោយពួកគេស្រឡាញ់គ្នាទៅ កុំស្តាយសង្សារ នឹងមិត្តភ័ក្រ្កបែបនេះអី យ៉ាងណាក៏យើងបានដឹងពីចិត្តមនុស្សដែល។

​«តាមពិត​ទៅ​ខ្ញុំ​ទើបតែ​បែក​គ្នា​ដោយសារ​រឿង​ហ្នឹង​ដែរ ​មិត្ត​ខ្ញុំ​អត់​ខុស​ទេ​មិត្ត​ខ្ញុំ​អត់​ដឹង​អី​ទេ ​តែ​សង្សា​រ​ខ្ញុំ​ទេ ​អ្នក​សុំ​ខ្ញុំ​បែក​ ព្រោះ​គេ​បាន​ស្រលាញ់​មិត្ត​ខ្ញុំ​ហើយ​និយាយ​ទៅ​អត់​បាន​ខឹង​ទេ​ បើ​គេ​ចង់​ចឹង​ទោះ​ឃាត់​អោយ​នៅ​ជាមួយ​យើង​ ក៏​វា​គ្មាន​ន័យ​ដែរ​ តែ​អ្វី​ដែល​ខ្លាច​ គឺ​ខ្លាច​គេ​ធ្វើ​អោយ​មិត្ត​ខ្ញុំ​ឈឺចាប់​ បើ​ចឹង​មែន​គេ​មិន​រស់​ទេ»។

ម្នាក់​ទៀត៖​«ផ្ទុយ​ពី​រឿង​របស់​ខ្ញុំ​បន្ដិច ​គឺ​សង្សារ​មិត្ត​របស់​ខ្ញុំ​សុំ​បែក​ពី​មិត្ត​ខ្ញុំ​មក​សុំ​ស្រលាញ់​ខ្ញុំ ​តែ​ខ្ញុំ​មិន​ព្រម​តែ​ទោះបីជា​យ៉ាងណា​ក៏​ខ្ញុំ​មាន​វិប្បដិសារី​ដែរ​ព្រោះ​ខ្ញុំ​បាន​ធ្វើអោយ​មនុស្ស​ ២​នាក់​បែកបាក់​គ្នា​ក៏​ដោយ​សា​តែ​ខ្ញុំ​ដែរ។»​

ចំណែក​បុរស​ជា​សង្សារ​នារី​ខាង​លើ បន្ទាប់​ពី​ឃើញ​មិត្ត​ស្រី​បង្ហោះ​សារ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ ក៏​បាន​ចូល​ឆ្លើយ​តប​វិញ​ដែរ​ថា «​បង​មិន​ព្រម​ឡើយ បង​មាន​តែ​អូន​ម្នាក់​គ្រប់​គ្រាន់​ណាស់​ទៅ​ហើយ ​បង​នៅ​តែ​ស្រលាញ់​អូន​ខ្លាំង គ្មាន​ចិត្ត​ឲ្យ​អ្នក​ផ្សេង​ពី​អូន​ទេ​ដឹង​នៅ។ បង​នឹង​ឈរ​​នៅ​ត្រង់​ចំណុច​ដែល​មាន​អូន​នៅ​ក្បែរ​បង»។ ​ទោះ​យ៉ាង​ណា​សារ​តាម​ឆាត​ខាង​លើ គេ​មិន​ច្បាស់​ថា ​ជា​សារ​ឆ្លើយ​ឆ្លង​របស់​នារី​ជា​មិត្ត​ស្រី​ជាមួយ​មិត្តភ័ក្ដិ​​ពិត​ប្រាកដ ​ឬ​គ្រាន់​តែ​ជា​សារ​អ្នក​ដទៃ យក​មក​បង្ហោះ​សាក​ចិត្ត​មិត្ត​ប្រុស​នោះ​ទេ៕

ប្រភព៖ហ្វេសបុក

Comments

comments