ក្មេងស្រីអាយុ ១៩ ឆ្នាំ ម្នាក់លក់ “ព្រហ្មចារី” ដើម្បីជួយសង្គ្រោះបងប្រុសដែលមានជំងឺធ្ងន់ធ្ងរ!!

756
views

នាពេលថ្មីៗនេះមានករណីមួយដែលបានល្បីនៅប្រទេសចិន ដែលនៅស្ថានីយ៍រថភ្លើងក្រោមដីមួយកន្លែងក្នុងទីក្រុងហាំងចូវ ប្រទេសចិន មានការកក្រើកមួយរំពេចជាមួយក្មេងស្រីអាយុ ១៩ ឆ្នាំម្នាក់ ដោយបានការក្តារមួយដែលបានរៀបរាប់ពីស្ថានភាពរបស់នាងក្មេងស្រីនោះបានសរសេរថានាងឈ្មោះហូ អាយុ ១៩ ឆ្នាំបច្ចុប្បន្នជាសិស្សវិទ្យាល័យនិងមកពីខេត្តយូណាន។

ខ្ញុំមានបងប្រុសដែលមានអាយុ ២៣ ឆ្នាំម្នាក់ដែលកើតជំងឺឈាមសហើយគាត់ខំប្រឹងធ្វើការអស់រយៈពេល ៣ ឆ្នាំ ហើយបានធ្វើការវះកាត់ ប៉ុន្តែរាងកាយរបស់គាត់បានជួបប្រទះនូវប្រតិកម្មអវិជ្ជមានហើយត្រូវការព្យាបាល និងតំលៃនៃការព្យាបាលថ្លៃ។ នាងបានកាន់វា ហើយបណ្តាលអោយមានការទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សនៅលើរថភ្លើងក្រោមដីដែលនៅទីនោះ។

ដោយសារតែស្ថានភាពគ្រួសារពិបាកហើយពេលនេះនាងបានសំរេចចិត្តលក់ព្រហ្មចារីរបស់នាងក្នុងតម្លៃ ២០០,០០០ យ័ន (ជិត៣០០០$) ដើម្បីមានលុយគ្រប់គ្រាន់សំរាប់ព្យាបាលបងប្រុសរបស់នាង។ ការលេចមុខរបស់នាងនៅស្ថានីយ៍រថភ្លើងក្រោមដីដែលមានសកម្មភាពរបស់នារីវ័យក្មេងនេះបានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាញសារព័ត៌មាននិងសាធារណជន។

មិនយូរប៉ុន្មាននាងត្រូវបានអញ្ជើញនាងទៅស្ថានីយ៍ប៉ូលីសព្រោះនេះជាទង្វើរខុសច្បាប់។នាងបាននិយាយថាដោយសារតែស្ថានភាពបងប្រុសរបស់នាងកាន់តែយ៉ាប់យ៉ឺនទៅៗ មិនមានប្រាក់សម្រាប់ការព្យាបាលទេដូច្នេះនាងបានទៅហាំងចូវដើម្បីរកប្រាក់ដោយខ្លួនឯងព្រោះនាងមិនដឹងពីរបៀបរកប្រាក់ដូច្នេះនាងបាននឹកឃើញពីគំនិតនេះ។

បច្ចុប្បន្ននេះបងប្រុសរបស់នាងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុក ហើយមានសភាពស្គមស្គាំង ក្រុមគ្រូពេទ្យក៏បាននិយាយថាបច្ចុប្បន្នគាត់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ នៅពេលដែលគាត់បានដឹងពីសកម្មភាពរបស់ប្អូនស្រីរបស់គាត់ គាត់ពិតជាក្រៀមក្រំនិងខ្មាស់អៀនចំពោះខ្លួនឯងដែលប្អូនស្រីក្លាយជាបន្ទុកគ្រួសារ។ គាត់បាននិយាយថាគាត់ទន្ទឹងរង់ចាំពេលដែលមានសុខភាពល្អវិញដូច្នេះប្អូន របស់គាត់អាចត្រលប់ទៅសាលារៀនវិញ។

ទង្វើររបស់ក្មេងស្រីវ័យក្មេងនេះមិនមែនជាករណីតែមួយដែលធ្វើមានការភ្ញាក់ផ្អើលទេ ពីមុនក៏ធ្លាប់មានក្មេងស្រីមួយរូបក៏បានលក់ព្រហ្មចារី ដើម្បីយកប្រាក់ទៅរៀននៅមហាវិទ្យាល័យផងដែរ។រឿងនេះបានកើតឡើងជារឿយនៅប្រទេសចិនដោយសារតែភាពក្រីក្រ មនុស្សជាច្រើនគិតវិធីលក់ខ្លួនឯង លក់កូន ដើម្បីយកលុយ។

ប្រភព៖ប្រទេសចិន
កែសំរួលដោយ៖khmernews.me

Comments

comments