ការប្រកួត កីឡា ប្រណាំងខ្យង លំដាប់ ពិភពលោក និងទទួលបានប្រាក់រង្វាន់!!!(មានវិដីអូ)

143
views

បរទេស៖ ខ្យងជាង ១៥០ បានចូលរួមក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំដែលប្រារព្ធធ្វើឡើងនៅឯពិធីបុណ្យរដូវក្តៅមួយនៅទីក្រុង Norfolk ភាគខាងកើតនៃប្រទេសអង់គ្លេស។

ការប្រកួតប្រជែងត្រូវបានធ្វើឡើងចាប់តាំងពីទសវត្សឆ្នាំ ១៩៦០ ដោយការប្រកួតនីមួយៗមានរយៈពេលជាច្រើននាទី។ អ្នកប្រកួតប្រជែងអាចជ្រើសរើសយកខ្យងពីអ្នករៀបចំកម្មវិធីឬយកមកដោយខ្លួនឯង។

ខ្យងត្រូវបានគេដាក់នៅលើក្រណាត់មួយដែលត្រូវបានសម្គាល់ដោយរង្វង់ប្រមូលផ្តុំចំនួន ៣ និង សត្វនីមួយៗប្រណាំង ១៣អ៊ីញ (៣៣សម។ )ទៅនឹងរង្វង់មូល។គួរបញ្ចាក់ផងដែលថា ខ្យងខ្លះគឺត្រូវបានយកទៅវឹកហាត់និងធ្វើការផ្តល់អាហារគ្រប់គ្រាន់សំរាប់ មុនយកទៅប្រណាំង ឫប្រកួត។ គួរបញ្ជាក់ផងដែលថានេះក៏ជាកីឡាមួយពួកអភិជនចូលចិត្តលេងផងដែរ។

Jo Waterfield មកពីភូមិក្បែរ នោះគឺជាអ្នកឈ្នះចុងក្រោយក្នុងចំណោមខ្យងទាំងអស់។ លោកបាននិយាយថា៖”ខ្ញុំបានយកគាត់ចេញនៅព្រឹកនេះ ហើយប្រាប់គាត់ថាបើគាត់មិនឈ្នះខ្ញុំនឹងបំផ្លាញគាត់អោយខ្ទិច” ។

នេះគឺជាកីឡាមួយដែលយើងមិនធ្លាប់ដឹងលឺទាល់តែសោះ បើស្តាប់ទៅវាគួរអោយចង់សើចពេលលឺគេនិយាយថា ប្រណាំងខ្យង ដែលយើងធ្លាប់តែលឺប្រណាំងសេះ ប្រណាំងម៉ូតូ​ និងផ្សេងៗទៀត។



ប្រភព៖បរទេស

Comments

comments