ស្នេហាដែលមាន គិតពី រូបសម្បិត្ត!! ទោះបីជាអូនមិនមានសំរស់ ស្រស់ស្អាត តែបងស្រលាញ់បេះដូងអូន!!!!

272
views

ថ្មីៗនេះអ្នកប្រើប្រាស់ TikTok បានឃេីញគូរស្នេហ៍មួយគូរដែលស្រលាញ់គ្នាដោយមិនគិតពីរូបសម្បិត្តឡើយយ ។ក៏ព្រោះតែក្មេងស្រីនេះកើតមកមានពិការភាពដោយសារតែមុខរបស់នាងត្រូវបានខូចទ្រង់ទ្រាយ ប៉ុន្តែមិត្តប្រុសរបស់នាងនៅតែស្រឡាញ់ដោយការមើលពីចិត្តបេះដូងមិនមែនសំរស់នោះឡើយ។ គូស្នេហ៍នេះក៏បានធ្វើអោយមានការទាក់ទាញអ្នកចុះមើលរាប់រយរាប់ពាន់នាក់ផងដែរ។

តាមរយះសំដីរបស់នាងបាននិយាយថា៖ខ្ញុំនិងមិត្តប្រុសស្គាល់គ្នាតាមរយៈបណ្តាញសង្គម ពួកយើងរាប់អានគ្នាធ្វើជាមិត្តធម្មតាប៉ុនោះ។ ដោយមានការទាក់ទងគ្នានិយាយរកគ្នាជួបគ្នាបានច្រើនដង មិត្តប្រុសខ្ញុំក៏បានមានចិត្តស្រលាញ់ខ្ងុំ ពួកយើងក៏បានធ្វើការទាក់ទងគ្នា។

ដោយសារតែកើតនិងមានជម្ងឺដូច្នេះមុខរបស់នាងត្រូវបានខូចតាំងពីក្មេង។ ទោះយ៉ាងណានាងនៅតែរស់នៅប្រកបដោយទំនុកចិត្តសុទិដ្ឋិនិយមនិងកោតសរសើរចំពោះអ្វីដែលឪពុកម្តាយនាងបានផ្តល់ឱ្យ។នាងបានបន្តទៀតថា”ទោះបីជាអ្នកក្រៀមក្រំអ្នកមិនអាចផ្លាស់ប្តូរអ្វីបានទេដូច្នេះរាល់ថ្ងៃការទទួលបានការស្រឡាញ់និងការស្រឡាញ់ពីមនុស្សគឺជាសុភមង្គល” ។

នាងបាននិយាយថាក្នុងការទាក់ទងគ្នារហូតមកដល់ពេលនេះគឺ៥ខែហើយគាត់មិនដែលមានសំណួរសួរខ្ញុំអំពីមុខរបស់ខ្ញុំទេ សូមបញ្ចាក់ផងដែលថាមិត្តប្រុសរបស់នាងគឺមានអាយុប្អូននាងដល់ទៅ៤ឆ្នាំឯ​ណោះ។ទោះបីជាគាត់មានអាយុតិចជាងខ្ញុំពិតមែនតែគាត់មានចរិកចាស់ទំុណាស់។

សូមបញ្ចាក់ផងដែលថាគូរស្នេហ៍៍មួយគូរនេះនេះមានការកោកសរសេីរ និងលើកទឹកចិត្តពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសបុក និង Tik tok ផងដែរ។


ប្រភព៖បរទេស
សរសេរដោយ៖Khmernews.me

Comments

comments