ម្ចាស់ក្រុមហ៊ុនដ៏ល្បី ធា សុត្រានឹងគូរកនត្រូវរងការចោទប្រកានពីបទឆបោកជាច្រើនករណី!

712
views

កន្លងពេលថ្មីៗនេះបុរសម្នាក់បានគេស្គាល់ថាឈ្មោះ ធាសុត្រាដែលជាម្ចាស់ក្រុមហ៊ុនដ៏ល្បីមួយនៅរាជធានីភ្នំពេញបានកំពុងតែរងការចោទប្រកាន់ពីបទឆបោកជាច្រើនករណីនេះបើតាមពីបណ្តឹងរបស់ជនរងគ្រោះ។

បុរសម្នាក់ដែលឈ្មោះ ធា សុត្រាជាម្ចាស់ក្រុមហ៊ុនLP8ដ៏ល្បីឈ្មោះ ដែលមានសេវាកម្មទិញសិទ្ធិបើកក្រុមហ៊ុនធំៗនៅក្រៅប្រទេស និង នាំចេញខ្សាច់ទៅក្រៅប្រទេស ត្រូវបានរងចោទប្រកាន់ពីបទឆបោកលុយគេ ប្រមាណជាង១០ម៉ឺនដុល្លាសហរដ្ឋអាមេរិច នេះបើតាមពីបណ្តឹងរបស់ជនរងគ្រោះ។

រឿងនេះជារឿងមួយដែលនឹកស្មានមិនដល់ទៅវិញ ដោយសារលោកមានក្រុមហ៊ុនដ៏ធំល្បីឈ្មោះ បែរជាជាប់រឿងអាស្រូវថាឆបោកលុយគេទៅវិញ បណ្តឹងទី១ពីជនរងគ្រោះបានប្តឹង លោក ធា សុត្រានឹងភរិយារបស់លោកឈ្មោះ អ៊ូ ម៉ាលាប អាយុ២៩ឆ្នាំ និង គូកនម្នាក់ទៀត ស្នាក់នៅផ្ទះលេខ ២២៤ ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ពីបទរំលោភលើសេចក្ដីទុកចិត្តលើទឹកប្រាក់ ៧២០០០ដុល្លារ ជាថ្នូរនឹងការកុងត្រាទិញខ្សាច់ពីឈ្មោះ ធា សូត្រា និងគូកន ប៉ុន្តែដល់ថ្ងៃដល់ខែ នៅតែមិនមានខ្សាច់អោយ ហើយគេចវេសរហូតឈានដល់ការប្ដឹងផ្ដល់ ។

បណ្តឹងទី២លោក និង បក្សពួក ក៏ត្រូវគេប្ដឹងចោទពីបទឆបោកមួយករណីទៀតរឿងសុំសិទ្ធិបើកក្រុមហ៊ុន 7 Eleven ដោយលោកអះអាងថាខ្លួនជាតំណាងក្រុមហ៊ុនស្របច្បាប់របស់ 7 Eleven ហើយបានយកប្រាក់ម្ចាស់ដើមបណ្ដឹងជាង៧០០០០ដុល្លារដូចគ្នា តែបែរជាគ្មានលទ្ធផល និង មិនបង្វិលលុយអោយវិញផងដែរ។ យ៉ាងណាមិញគេកំពុងរង់ចាំមើលដំណោះស្រាយពីខាងតុលា នឹងពីសមីខ្លួនពីរូបលោកផ្ទាល់ថាតើមានដំណោះស្រាយយ៉ាងណាចំពោះជនរងគ្រោះដែលជាអ្នកដាក់ពាក្យបណ្តឹង។

Comments

comments