មានតែមួយទេ!!ទៅសុីការសង្សារចាស់ហើយ ឡើងនិយាយជូនពរ កូនកំលោះកូនក្រមុំទៀត(មានវិដីអូ)

5288
views

យើងបានដឹងហើយថាស្នេហាតែងតែមានការជួប នឹងបែកជារឿងធម្មតារបស់មនុស្សប្រុសស្រី គ្រាន់តែកាបែកគ្នា វាមានមូលហេតុផ្សេងៗគ្នាដែលយើងមិនបានដឹង​ អ្នកខ្លះបែកដោយសារការរស់នៅមិនចុះសំរុងនឹងគ្នា អ្នកខ្លះវិញបែកដោយសារស្រលាញ់គេតែម្ខាង អ្នកខ្លះទៀតបែកដោយសារតែទ្រាំរស់នៅជាមួយមិនបាន និងមានកត្តាផ្សេងៗទៀតនៅលើសង្គមយើង។

តែមានអ្នកខ្លះវិញបែកគ្នាហើយគឺពួកគេបានស្អប់គ្នាដល់ឆ្អឹងសឹងតែមិនចង់ដឹងចង់លឺពីគ្នាតែម្តងដោយហេតុតែស្អប់ខ្លះពេក ប៉ុន្តែមានអ្នកខ្លះវិញទោះបែកគ្នាហើយក៏នៅតែមានរាប់អានគ្នាធម្មតាដោយសារតែមិនចង់បាត់បង់មិត្តិភាពដែលធ្លាប់ស្គាល់គ្នា ស្តាយគ្រប់យ៉ាង ធ្វើអោយពួកគេបានសំរេចចិត្តធ្វើជាមិត្តនឹងគ្នា។

ដោយសារការធ្វើមិត្តនេះហើយ ក៏មានន័យថាគេនៅតែស្រលាញ់និងចាំលុះដល់ថ្ងៃដែលមានម្នាក់ណារៀបការទើបគេអស់ចិត្តឈប់ស្រលាញ់ បណ្តោយអោយមានពាក្យមួយឃ្លាដ៏ឈឺចាប់គឺ ត្រូវសុីការសង្សារ ឫមនុស្សដែលខ្លួនស្រលាញ់ តើអ្នកទាំងអស់គ្នាមាននរណាគេដែលធ្លាប់ឆ្លងកាត់?

យ៉ាងណាមិញថ្មីៗនេះមានករណីហ្វេសបុកមួយបានបង្ហោះនូវវីដីអូមួយដែលមានបុរសម្នាក់ដែលមានចិត្តក្លាហានឡើងជូនពរ សង្សារចាស់ដែលខ្លួននៅស្រលាញ់យា៉ងឈឺចាប់ថា៖”កាលដែលខ្ញុំស្រលាញ់នាង នាងក៏ដឹងថាខ្ញុំស្រលាញ់នាងប៉ុណ្ណា តែអ្វីដែលខ្ញុំចង់បានពីគាត់គឹចង់ឃើញគាត់មានសេចក្តីសុខ សុភមង្គល នឹងមិនចង់ឃើញខាងកូនកំលោះធ្វើបាបចិត្តនាងអោយនាងមានទឹកភ្នែកនោះទេ”។ស្របពេលដែលនិយាយក៏បានហូរ ទឹកភ្នែកដែលព្រោះនិយាយទាំងអួលដើមករហើយ។

ពាក្យពិចខាងលើនេះគឺជាពាក្យដែលបុរសម្នាក់បាននិយាយជូនពរទៅសង្សាររបស់ខ្លួន ផងដែរ។ យ៉ាងណាមិញយើងមិនដឹងថាហេតុការណ៍៍ទៅមុខទៀតយ៉ាងមិចដែល បើចង់ជ្រាបច្បាស់សូមមើលវីដីអូទាំងអស់គ្នា៖



ប្រភព៖ហ្វេសបុក
សរសេរដោយ៖khmernews.me

Comments

comments