ទិញឡានចាស់ យកមកកែច្នៃឡើងវិញ លក់វិញតម្លៃរហូតដល់ទៅ ខ្ទង់មុឺនដុល្លារ….

844
views

ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងក្រោយបុរសម្នាក់ ចំណាយពេលជិត ២ ខែដើម្បីផលិតរថយន្តស៊េរីទំនើបមួយគ្រឿងជាមួយនឹងបងប្អូនពីរនាក់ នៅឃុំភុកដុង ស្រុក ហួងខេខេត្តហាទីញ ប្រទេសវៀតណាម។ ពួកគេទាំងពីរនាក់ បានផលិតនូវរថយន្តដែលអាចបំលែងបានជាមួយនឹងការរចនាប្លែក។

និងត្រូវបានផលិតចេញពីឡានចាស់មួយគ្រឿងដែលមានលក្ខណៈទ្រុឌទ្រោមទៅហើយ គឺរថយន្តម៉ាក Daewoo ផលិតនៅឆ្នាំ១៩៩៨ ។ក្នុងនោះដែរ គួរបញ្ជាក់អោយដឹងថា បងប្អូនពីរនាក់គឺម្នាក់ជាបងប្រុសឈ្មោះ វ៉ាន់វ៉ាន់ទុងកើតនៅឆ្នាំ១៩៩៣។

និងប្អូនប្រុសកើតនៅឆ្នាំ១៩៩៨ ឈ្មោះ វ៉ាន់វ៉ាន់កៀន។ ដោយសារអាយុដូចគ្នានឹងរថយន្តចាស់នេះ ពួកគេបានសម្រេចចិត្តកែច្នៃរថយន្តចាស់នេះអោយទៅជារថយន្តទំនើប។និយាយអំពីគំនិតនៃការបង្កើតរថយន្តប្លែកនេះលោក Kien ត្រូវជាប្អូនប្រុសបាននិយាយថាបងរបស់គេ ជិតរៀបអាពាហ៍ពិពាហ៍ហើយគាត់ចង់បើកឡានខ្លួនឯងដើម្បីមកទទួលកូនក្រមុំ។

គាត់បានសម្រេចចិត្តប្រឹងប្រែងជួយបងរបស់ខ្លួនដើម្បីបំពេញបំណងរបស់គាត់មុនពេលថ្ងៃរៀបការ។ដោយឡែក គេទាំងពីរបានទិញរថយន្តចាស់ម៉ាក Daewoo នេះក្នុងតម្លៃ ៥០លានដុង(២០០០ដុល្លា)។

បន្ទាប់មកពួកគេបានដោះកៅអី ពូក និងគ្រឿងផ្នែកខាងក្នុងដែលចាស់ៗចោលអស់ ហើយធ្វើការសំអាតអោយស្អាត។ជាក់ស្តែង ក្រោយកែហើយ រូបរាង ក្បាល និងកន្ទុយមើលទៅដូចជាឡានទំនើបក្នុងរឿងហូលីវូដ Batman។

ម៉ូដែលនេះក៏ត្រូវបានបំពាក់ដោយអំពូល LED តូចៗមួយឈុតដែលអាចប្តូរពណ៌បាន។ នៅពីលើចង្កៀងមុខ គឺជាបន្ទះ LED ដែលរត់ចុះឡើងៗគួរអោយទាក់ទាញពេលបើកនៅពេលថ្ងៃ។ទោះយ៉ាងណាបងប្អូនប្រុសទាំងពីរឈ្មោះទ្រុង។

និងគៀននៅតែមិនទាន់ពេញចិត្តនឹងរូបរាងរបស់ម៉ូឌែលនេះទាំងស្រុងទេ ប៉ុន្តែពួកគាត់សង្ឃឹមថា គាត់នឹងកែច្នៃអោយល្អជាងនេះនៅពេលក្រោយ។យ៉ាងណាមិញ យុវជនជាច្រើនបានមកផ្ទះរបស់ពួកគេដើម្បីមើលមកឡានកែច្នៃភ្លែកភ្នែកមួយនេះ។ ពួកម៉ាកគេជាច្រើននាក់បានឡើងជិះសាកល្បង ហើយសរសើរមិនដាច់ពីមាត់ពីគំនិតកែច្នៃដ៏បុិនប្រសប់មួយនេះដ៏អស្ចារ្យ៕

ប្រភព៖ ហ្វេសប៊ុក

Comments

comments