ទម្រង់មុខរបស់ តារាសម្តែងស្រីម្នាក់នេះ មិនត្រឹមតែស្អាត ថែមទាំងដូចតុក្កតាទៀត!

2169
views

ថៃ៖ តារាសម្តែងស្រី និងជាអតីតពិធីការិនីល្បីល្បាញនៅក្នុងកម្មវិធីកម្សាន្តបែបយុវវ័យ ដែលមានឈ្មោះថា «Strawberry Cheesecake» កញ្ញា Grand The Star ឬ Grand Kornpassorn Duaysianklao បានទាក់ទាញអារម្មណ៍ទស្សនិកជនជាច្រើន ពិសេសគឺនៅក្នុងស្រទាប់យុវវ័យតែម្តង ដោយសារតែទេពកោសល្យសម្តែង និងភាពស្រស់ស្អាតរបស់នាង។

នាង Grand Kornpassorn ជាតារាស្រីមួយដួង ដែលមានសម្បុរសស្អាត និងត្រូវបានអ្នកគាំទ្រជាច្រើននាក់ មើលឃើញថា នាងមានមុខមាត់ប្រៀបដូចដូចតុក្កតាបាប៊ីដូច្នោះដែរ រហូតដល់អ្នកខ្លះ ក៏បាននាំគ្នាហៅនាងថា ជាតារាស្រីមុខតុក្កតាផងក៏មាន។

ទន្ទឹមនឹងនេះផងដែរ នាង Grand Kornpassorn ក៏ជាប្អូនស្រីបង្កើតរបស់តារាសម្តែង Grace kanklao ផងដែរ ដែលទស្សនិកជនធ្លាប់បានស្គាល់ នាងថាជាតួសម្តែងម្នាក់ដែលមានចរិតស្លូតបូត ហើយនិយមដើរតួបែបកម្សត់ៗ ត្រូវតួកាចព្រួតគ្នាធ្វើបាបជាដើម៕

តោះទៅទស្សនារូបភាពរបស់នាង Grand Kornpassorn បន្តិចទៅមើលស្អាតដូចតុក្កតាប៉ុណ្ណាទៅ? 

រូបភាព៖ តារាសម្តែងនាង Grand Kornpassorn

Comments

comments