ពិតជារំភើបមែន!!! ទឹកចិត្តឪពុកដែល ស្រលាញ់កូនស្រី ពិតជាកំរបានឃើញ!!!

442
views

យើងបានដឹងហើយថាទឹកចិត្តរបស់ឪពុកម្តាយដែលស្រលាញ់កូនគឺមិនចេះសាបសូន្យឡើយ តែងតែមានចិត្តគិតគូរដល់កូនរបស់ខ្លួនមុនខ្លួនឯងជានិច្ច មិនថាអ្នកមានឫអ្នកក្រនោទេ។

ថ្មីៗនេះមានវីដីអូមួយបានផុស អំពីបុរសម្នាក់ដែលជាអ្នករត់កង់បីឥណ្ឌាម្នាក់ ដែលបានឈរសិតសក់ឲ្យកូនស្រីរបស់ខ្លួនមុនជូនទៅសាលារៀន ធ្វើអោយអ្នកដែលមើលវីដីអូនេះមានចិត្តរភេីបរីករាយជំនួនពិតមែន។នេះក៏បញ្ជាក់ផងដែលថាគឺជាទឹកចិត្តឪពុកដែលស្រលាញ់កូនទោះបីជាមិនមានលុយច្រើនអោយកូនចាយវាយក៏មានទង្វើមួយដែលបញ្ជាក់ពីសេចក្តីស្រលាញ់ផងដែរ។

ពេលខ្លះទោះបីជាអ្នកមានលុយច្រើនប៉ុណ្ណាក៏មិនប្រាកដថាមានសេចក្តីសុខនៅក្នុងគ្រួសារនោះដែល ក៏ព្រោះតែគ្ហានភាបជិតដិតនឹងគ្នា ពេលខ្លះក៏ព្រោះតែចង់រកលុយដើម្បីអោយកូនរបស់ខ្លួនក៏ភ្លេចអស់នៅការយកចិត្តទុកដាក់ផ្សេងដែលជាសេចក្តីសុខក្រៅពីលុយ។

អ្នកដឹងហើយថាលុយវាពិតជាសំខាន់​ ប៉ុន្តែវាមិនអាចទិញការស្រលាញ់ និងពេលវេលាបាននោះឡើយចូលកុំបណ្តាយអោយពេលវេលារបស់អ្នកបាត់បងម្តងបន្តិចៗដោយសារតែការរកលុយមិនគិតពីការស្រលាញ់ដែលជាទង្វើតិចតួចដែលអ្នកគិតថាគ្មានតំលៃ។

ចូលអ្នកបង្កើតពេលវេលាជាមួយមនុស្សសំខាន់របស់អ្នកអោយបានច្រើនៗ ទៅតាមអ្វីដែលអ្នកអាចធ្វើទៅបាន និងធ្វើអំពើល្អអោយបានច្រើននោះពេលវេលារបស់អ្នកនិងមានតំលៃសំរាប់ជីវិតរបស់ខ្លួនយើង។

ប្រភព៖ហ្វេសបុក
កែសំរួលដោយ៖ khmernews.me

Comments

comments