នារីម្នាក់ផុសពីសកម្មភាពប្តីរបស់នាង ធ្វើអោយស្រីៗជាច្រើនច្រណែនគ្រប់គ្នា!

376
views

រឿងរ៉ាវស្នេហាជាពិសេសគូរអនាគតគឺសំខាន់ណាស់សម្រាប់មនុស្សគ្រប់ៗគ្នា ព្រោះថាបើរើសខុសហើយវានឹងធ្វើអោយយើងអត់មានសុភមង្គលពិតមួយជីវិត ចឹងហើយបានជាយើងត្រូវចំណាយពេលមើលចិត្តគ្នាអោយបានច្រើនមុននឹងសម្រេចកាន់ដៃគ្នាចូលរោងការ។

យ៉ាងណាមិញនារីម្នាក់បានផុសរៀបរាប់ពីប្តីរបស់នាងចូលទៅក្នុងបណ្តាញសង្គមហ្វេសប៊ុកបានធ្វើអោយស្រីៗជាច្រើនមានការច្រណែននឹងនាងជាខ្លាំងដែលបានរើសបានប្តីល្អបែបនេះ យើងគួរតែដឹងហើយថាមនុស្សប្រុសគ្រប់រូបតែងតែចូលចិត្តដើរលេងសប្បាយ ផឹកសុីជួបជំមិត្តភក្រ្កផគឺជារឿងធម្មតារបស់ពួកគេ តែពួកគេគឹមិនសូវបាន​គិតដល់គូរដល់សង្សារ​ឫរបស់ប្រពន្ធររបស់ពួកគេឡើយ។ប៉ុន្តែក៏មានមនុស្សប្រុសល្អជាច្រើនដែលគិតពីសង្សារឫប្រពន្ធគេជាធំនិងមិនដែលអោយមានការអន់ចិត្តឫមិនសសប្យាយចិត្តឡើយ។

ដោយក្នុងនោះនាងបានផុសថា៖គាត់មិនទាន់ទទួលសញ្ញាប័ត្របរិញ្ញាប័ត្រនៅឡើយទេ តែគាត់ជាម្ចាស់ក្រុមហ៊ុន។ គាត់ជិះម៉ូតូចាស់របចូស់គាត់ទៅជួបអតិថិជន និងប្រជុំនៅខាងក្រៅទាក់ទងនឹងមុខជំនួញរបស់គាត់។ គាត់ធ្វើការពីម៉ោង៦ព្រឹកដល់ម៉ោង១២យប់ ជួនកាលដល់ម៉ោង២ព្រឹក។ ក្រៅពីរឿងការងារ គាត់មិនដែលចេញក្រៅផ្ទះដោយមិនមានខ្ញុំទៅជាមួយទេ។ គាត់មិនផឹកស្រា មិនជក់បារី មិនដើរលេងជួបជុំជាមួយពួកម៉ាក(បើប្រពន្ធមិនទៅជាមួយ)។

កាលខ្ញុំទំងន់ គាត់តែងតែម៉ាស្សាធ្វើសរសៃររហូតដល់ខ្ញុំគេងលក់ទើបគាត់ទៅបន្តរកាងារគាត់ទៀត។ កាលខ្ញុំទំងន់ចាប់ពី៣ខែទៅ គាត់មិនដែលអោយខ្ញុំលើករបស់ដែលមាទំងន់លើសពី៥គីឡូទេ។ គាត់ធ្វើការងារផ្ទះទាំងអស់ លើកលែងការធ្វើម្ហូប ទាំងដែលគាត់ហត់នឿយនឹងការងារក្រុមហ៊ុនណាស់ទៅហើយ។ លើសពីនេះ យប់ឡើងពេលកូនយំក៏គាត់ជាអ្នកងើបមើលកូនដែរ។

រឿងតែ៣យ៉ាងគត់ដែលខ្ញុំធ្វើ គឺធ្វើម្ហូបឆ្ងាញ់ៗអោយគាត់ពិសារ រំលឹកគាត់ពីការងារទាំងឡាយដែលគាត់ត្រូវធ្វើ និងផ្ដល់គំនិតអោយគាត់នៅពេលដែលគាត់ត្រូវការ។ គាត់ល្អលើសពីអ្វីដែលខ្ញុំធ្លាប់រំពឹងទុក។ គាត់ល្អរហូតខ្ញុំមិនរំភើបមិនបាន។ គាត់ល្អរហូតខ្ញុំរអៀសខ្លួន។ គាត់ល្អរហូតប៉ាម៉ាក់ខ្ញុំលែងទុកចិត្តខ្ញុំ(ខ្លាចខ្ញុំធ្វើបាបកូនប្រសារគាត់)។ គាត់ធ្វើអោយខ្ញុំមានមោទនៈភាពរហូតខ្ញុំមិនអាចទ្រាំមិនអួតគេបានទេថាគាត់ជារបស់ខ្ញុំប្ដីសម្អុយដែលត្រូវជាប៉ារបស់កូនសម្អុយខ្ញុំ។

ប្រភពហ្វេសប៊ុក
ប្រែសម្រួលដោយ៖Khmernews.me

Comments

comments