បន្ទាប់ពីធ្វើយ័ន្តការពារកូរ៉ូណាហើយ ពេលនេះគ្រូអគ្គីនេត្យត្រូវបានមកលេងនៅប៉ុស្តប៉ូលិសម្តង!

634
views

អ្នកទាំងអស់គ្នាប្រហែលជាស្គាល់មកហើយថាគ្រូអគ្គីនេត្យគឺជានរណា គឺជាគ្រូមួយដែល្បីនៅតាមបណ្តាញសង្គមហ្វេសប៊ុក ដោយសារតែគាត់បានចេញប័ណ្ណធានាជូនរាល់ពេលដែលមានគេមកអោយគាត់ទស្សទាយឫធ្វើយ័ន្តអ្វីមួយ ។

ហើយអ្វីដែលសំខាន់គឺលោកគ្រូល្បីឈ្មោះ អគ្គីនេត្យក៏ទើបតែចេញពីគុកផងដែរ ដែលពាក់ព័ន្ធទៅនឹងបញ្ហាគ្រឿងញៀន ទើបធ្វើអោយលោកគ្រូបាត់មុខចេញពីពិភពគុណហ្វេសប៊ុកមួយរយះធំ ហើយថ្មីនេះៗផងដែរក៏បានលេចលោកគ្រូជាថ្មីម្តងទៀត បន្ទាប់ពីចេញពីពន្ធធានាហើយ លោកគ្រូបានបន្តធ្វើយ័ន្ទការពារជំងឺកូរ៉ូណាអមទៅដោយប័ណ្ណធានាទៀតផងដែរ ដោយមានការធ្វើLiveលើហ្វេសប៊ុកផងដែរ។

បន្ទាប់ពីផុសមិនទាន់បានប៉ុន្មានផងស្រាប់តែ នៅព្រឹក​ថ្ងៃទី​ ២​ ខែ​ មេសា​ ឆ្នាំ​ ២០២០​ សមត្ថកិច្ច​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​ នគរបាល​អធិការ​ខណ្ឌ​ទួលគោក​ បានហៅលោកគ្រូ​ អគ្គីនេត​ មកសាកសួរ​ ពាក់ព័ន្ធ​នឹងការផ្សាយ​ធ្វេី​យន្ត​ការពារ​ កូវីដ​ ១៩​ ។ ពេល​នេះ​សមត្ថកិច្ច​កំពុង​សួរចម្លេីយ​ ។

Comments

comments