ដុតភ្លើងនៅខាងមុខផ្ទះ ព្រោះជឿថាធ្វើបែបនេះជំងឺកូរ៉ូណានឹងមិនហ៊ានមកទេ

1568
views

សង្គម: ករណីវីរ៉ុសកូរ៉ូណាគឺជាកត្តាមួយដែលធ្វើឲ្យប្រជាពលរដ្ឋពុកម៉ែបងប្អូនទាំងចាស់ទាំងក្មេង មានការភ័យព្រួយបារម្ភយ៉ាងខ្លាំងចំពោះជំងឺមួយនេ។ជុំវិញករណីវីរ៉ុសកូរ៉ូណានេះផងដែរ ក៏ឆ្លងរាតត្បាតរហូតដល់បងប្អូនប្រជាពលរដ្ឋខ្មែររបស់យើងផងដែរ ដូច្នេះហើយដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះទាំងអស់គ្នា ចូរបងប្អូនរក្សាអនាម័យឲ្យបានល្អ ឧស្សាហ៏លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ នឹង ជៀសឆ្ងាញពីកន្លែងដែលមានមនុស្សច្រើនផងដែរ។

ចំណែកប្រជាពលរដ្ឋមួយចំនួនគាត់ក៏យល់ឃើញផ្សេងគ្នា ចំពោះការប្រយុទ្ធប្រឆាំងនឹងវីរ៉ុសកូរ៉ូណា។ អ្នកខ្លះលាងដៃឲ្យញឹក ចេញទៅណាមកណាពាក់ម៉ាស់ នឹង បរិភោគស្អាត រស់នៅស្អាត បូករួមនឹងការរក្សាអនាម័យឲ្យបានខ្ពស់ផងដែរ។ បើយោគទៅតាមខ្លីបវិឌីអូមួយដែលបានបង្ហោះឡើងនៅលើបណ្តាញសង្គម TIK TOK បង្ហាញឲ្យឃើញថា:ប្រជាពលរដ្ឋមួយកន្លែងបានធ្វើការដុតភ្លើងខាងមុខផ្ទះ ព្រោះជឿរថាការធ្វើបែបនេះដើម្បីបង្ការការពារកុំឲ្យវិរ៉ុសកូរ៉ូណារាតត្បាតចូលមកបាន។

តោះចង់ដឹងកាន់តែច្បាស់ទស្សនាវិឌីអូខាងក្រោមទាំងអស់គ្នា:

ប្រភព: ច័ន្ទ លាងសាទ

Comments

comments