ចោលម៉ាស់ពេទ្យ ទៅស្រវ៉ាម៉ាស់ក្រណាត់ តែមិនដឹងថាមួយណាមានប្រសិទ្ធភាពជាងនោះទេ!

257
views

វីរ៉ុសកូរ៉ូណាCovid19ជាជំងឺរាតត្បាតមួយដ៏គួរអោយខ្លាចរអាដោយវាបានឆ្លងរីករាលដាលយ៉ាងលឿនទូទាំងពិភពលោក ដោយហេតុនេះហើយបានមនុស្សគ្រប់គ្នា ចូលរួមទប់ស្កាត់នឹងការពារកុំអោយវាឆ្លងចូលមកខ្លួនយើងបាន។

ទន្ទឹមនឹងនេះមនុស្សគ្រប់គ្នាបានចូលរួមការពារខ្លួន ពីជំងឺនេះដោយការចេញទៅក្រៅពាក់ម៉ាស់ លាងដៃនឹងសំបូរអោយបានញឹកញាប់ ហើយសាលារៀនត្រូវបានផ្អាកអោយវ៉ាកងដើម្បីទប់ស្កាត់ពីការចម្លងនៃមេរោគមួយនេះ តែអ្វីដែលគួរអោយកត់សម្គាល់នោះគឺទៅលើម៉ាស់ ដោយសារតែម៉ាស់ឥឡូវមានការពេញនិយមខ្លាំង ដោយអ្នកលក់ខ្លះឆ្លៀតឳ្យកាសបឺតជញ្ចក់ឈាមដោយតំឡើងថ្លៃលក់ម៉ាស់ហួសហេតុស្របពេលដែលតម្រូវការម៉ាស់កើនឡើងខ្លាំង។

តែអ្វីដែលចាប់អារម្មណ៏ខ្លាំងនោះគឺអ្នកប្រើប្រាស់មួយចំនួនបានជ្រើសរើសប្រើប្រាស់ម៉ាស់ក្រណាត់មកជំនួសម៉ាស់ពេទ្យទៅវិញ ដោយយល់ឃើញថាវាស្អាត ស្រួលពាក់ អាចបោកទឹកបាន តែមិនសូវបានចាប់អារម្មណ៏ទេថា តើវាអាចការពារពីវ៉រ៉ុសបានប៉ុន្មានភាគរយ បើធៀបទៅនឹងម៉ាស់ពេទ្យផ្លូវការនោះ។

ហើយរូបភាពជាច្រើនបានលេចធ្លាយពីការផលិតម៉ាស់ក្រណាត់នោះគួរអោយចាប់អារម្មណ៏ទៀតគឺអ្នកដែលផលិតម៉ាស់ក្រណាត់ភាគច្រើនគឺពាក់ម៉ាស់ពេទ្យទាំងអស់មិនបានពាក់ម៉ាស់ក្រណាត់ដែលផលិតសម្រាប់យកទៅលក់អោយអ្នកប្រើប្រាស់ទេ ថែមទាំងមើលទៅនៃការផលិតគឺមិនសូវមានអនាម័យទៀត ចង់សួរថាតើវាអាចយកមកការពារបានឫក៏បន្ងែមវ៉រ៉ុសផ្សេងៗមកអោយយើងបន្ថែមទៀត។ ចូលពិចារណាក្នុងការគិតទាំងអស់គ្នាតើម៉ាស់មួយណាមានប្រសិទ្ធភាពជាង

ប្រភព៖ហ្វេសប៊ុក
ប្រែសម្រួលដោយ៖Khmernews.me

Comments

comments