រត់ចោលចោលប្តីកូនអ្នកក្រ ស្រវ៉ាប្តីអ្នកមាន ឃើញកូនដើរសុំទានចុះពីឡានហើយធ្វើមិនស្គាល់ទៀត!

635
views

នារីម្នាក់បានរៀបការជាមួួយបុរសកសិកម្នាក់ នៅក្នុងភូមិដាច់ស្រយាលមួយនៅប្រទេសចិន ដំបូងគ្រួសារពួកគេមានសុភមង្គលណាស់ មិនដែលមានរឿងអ្វីទេ ពួកគេក៏បានបង្កើតបានកូន២នាក់ ស្រី១ ប្រុស១។

ប្តីរបស់នាងមានមុខរបរជាអ្នកកសិកដាំបន្លែ ហើយយកបន្លែនោះទៅលក់នៅផ្សារជាប្រចាំ ដើម្បីយកប្រាក់មកផ្គត់ផ្គន់គ្រួសារ ប្តីរបស់នាងស្រឡាញ់នាងណាស់ មិនហ៊ានអោយនាងធ្វើអ្វីទេ អោយនាងនៅផ្ទះ មើលកូនៗតែប៉ុនណោះ។ ថ្ងៃមួយពេលគាត់បានយកបន្លែទៅលក់នៅផ្សារដូចសព្វដងពេលគាត់ត្រឡប់មកពីផ្សារវិញ ស្រាប់តែជួបរឿងអាក្រក់មួយបានកើតឡើងគឹគ្រោះថ្នាក់ចរាចរណ៏ឡានមួយបានបើកបុកគាត់បណ្តាលអោយបាក់ជើងស្តាំ ភ្លាមៗគេក៏បានបញ្ញុុនគាត់ទៅឯមន្ទីពេទ្យ។

ខាងមន្ទីពេទ្យក៏បានទាក់ទងទៅប្រពន្ធគាត់ដើម្បីអោយមកមើលគាត់ ពេលដែលនាងទៅដល់មន្ទីពេទ្យ លោកគ្រូពេទ្យប្រាប់ថា ជើងរបស់ប្តីនាងត្រូវតែកាត់ចេញ មិនអាចទុកបានទេ ហើយនាងគេបានចុះហត្តលេខាអោយពេទ្យកាត់ជើងប្តីនាង ដើម្បីជួយសង្គ្រោះជីវិតគាត់ផងដែរ។ ច្រើនខែអាការះប្តីរបស់នាងក៏បានធូរស្រាលឡើងវិញ តែពេលនេះ គ្រួសាររបស់នាង ក៏ជួបនូវវិបត្តិហិរញ្ញវត្ថុ ដោយប្តីរបស់នាង មិនអាចរកស៊ីចិញ្ចឹមនាងបានដូចមុនទេ ព្រោះគាត់ក្លាយជាមនុស្សពិការទៅហើយ។

បន្ទុកគ្រួសារទាំងមូលគឺធ្លាក់ទៅលើនាងពេលនេះក្នុងការរ៉ាប់រងរកស៊ីផ្គត់ផ្គន់គ្រួសារ ដោយសារតែនាងមិនដែលបានធ្វើអ្វីទើបនាងមិនចេះ មិនអាចរកស៊ី ឫធ្វើការអ្វីបាន មានតែទៅធ្វើការនៅក្នុងរង្សសាល ខារ៉ាអូខេមួយកន្លែង ហើយនាងក៏បានធ្វើនៅទីនេះ។ រាល់យប់នាងតែងតែចេញបាត់ៗពីផ្ទះដើម្បីទៅធ្វើការនៅទីនោះ ពេលនេះនាងចាប់ផ្តើមផ្លាស់ប្តូរទាំងអស់ ពីមនុស្សមិនចេះផឹកស្រា ក្លាយជាមនុស្សពូកែផឹកស្រា ធ្លាប់តែមកវិញជិះឡាន់តាក់ស៊ីមកផ្ទះ តែពេលនេះមានសុទ្ធឡានទំនើបជូនដល់ផ្ទះទៀត។

រាល់ថ្ងៃនាងក៏ចាប់ផ្តើមធុញទ្រាន់ប្តីពិការរបស់នាងខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃៗ ហើយនាងក៏បានសម្រេចចិត្តធ្វើជាប្រពន្ធចុងរបស់បុរសអ្នកមានម្នាក់ដែលជាម៉ូយប្រចាំរបស់នាង ហើយនាង បានរើឥវ៉ាន់ ចាកចេោលប្តីនឹងកូននាងដោយមិនស្រឡោះសូម្បីបន្តិចដោយសារតែអំណាចទឹកប្រាក់ លុយឡានទំនើប របស់ស៊ីវីល័យ ។

បន្ទាប់ពីនាងចាកចេញទៅគ្រួសារនាងកាន់តែយ៉ាប់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ដោយប្តីនាងមិនអាចធ្វើអ្វីបាន បានតែនៅលើតែរទះ ដល់ថ្នាក់គ្មានអីអង្ករញាំបាយក៏គ្មានដែលពេលខ្លះ រហូតកូនៗរបស់នាងធ្លាក់ខ្លួនក្លាយជាអ្នកសំុទាន ដើរសុំទាន់គ្រប់ឆកល្ហក តាំងពីព្រឹកដល់ល្ងាច ដើម្បីយកលុយទៅទិញអង្ករទុកញាំ ថ្ងៃខ្លះបើគ្មានអ្នកអោយ ពួកគេទាំងអស់គ្នា ដេកឃ្លានពេញមួយយប់ហើយ។

ថ្ងៃមួយកូននាងបានទៅសុំទានដូចធម្មតា គាប់ជួនអី នាងនឹងប្តីថ្មីរបស់នាងបានបើក ឡានឈប់ឡាននៅជិតហ្នឹង ហើយកូនរបស់នាងក៏បានដើរទៅសុំលុយពីនៅក្នុងឡាន ស្រាប់តែពេលប្តីថ្មីរបស់នាងបើកកញ្ចក់ឡានហុចឡានយកអោយ ក្មេងនោះក៏បានឃើញម្តាយគេនៅក្នុងឡានហើយក៏បានស្រែកហៅថាម៉ាក់ៗ ហេតុអីម៉ាក់នៅទីនេះ ចោលពួកខ្ញុំនឹងប៉ា ពួកខ្ញុំនឹកម៉ាក់ណាស់ តែរឿងដ៏គួរអោយកម្សត់នោះ នាងបានឆ្លើយថា​ យើងមិនដែលស្គាល់ឯងទេ ឯងច្រឡំមនុស្សហើយ ហើយនាងបានប្រាប់ប្តីថ្មីនាងថាកុំរវល់ជាមួយក្មេងហ្នឹងអី វាឆ្កួតហើយ កុំចាប់អារម្មណ៏អីបងសម្លាញ់តោះយើងទៅផ្ទះយើងវិញ។

កូនរបស់នាងក៏បានដើរបណ្តើរយំបណ្តើរហើយត្រឡប់ទៅផ្ទះវិញ ហើយប្រាប់ប៉ាគេថា ពួកយើងឈប់ចាំ ឈប់នឹកម៉ាក់ទៀតទៅ គាត់ភ្លេចពួកយើងហើយ លែងត្រឡប់មករកយើងវិញទៀតហើយ។
តើអ្នកយល់យ៉ាងណាចំពោះនារីម្នាក់នោះ?
និពន្ធនឹងរក្សាសិទ្ធដោយ៖Khmernews.me

Comments

comments