មូលហេតុអញ្ចឹងសោះបានជានារីៗ​ច្រើនជ្រើសយកប្រុសព្រាន មិនយក សុភាពបុរស

428
views

តើអ្នកធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាស្រីៗភាគច្រើនស្រលាញ់តែប្រុសព្រានអីចឹង? បើទោះបីជាពួកគេមានការស្តោកស្តាយនៅពេលក្រោយក៏ដោយ ក៏ពួកគេភាគច្រើននៅតែចូលចិត្ត និងស្រលាញ់តែប្រុសព្រាន។ ឈប់ឆ្ងល់ទៀតទៅ ព្រោះថ្ងៃនេះយើងនឹងចែករំលែកហេតុផលទាំង ១០ ដែលមនុស្សស្រីភាគច្រើនស្រលាញ់តែប្រុសព្រាន៖

១. ប្រុសព្រានគឺជាមនុស្សដែលមិនអាចទាយទុកមុន និងតែងតែធ្វើឱ្យពួកគេមានការរំភើប:នៅពេលអ្នកគឺជាមនុស្សដែលមិនអាចទាយទុកមុននោះ អ្នកនឹងមិនធ្វើឱ្យដៃគូរបស់អ្នកមានការធុញទ្រាំជាមួយអ្នកនោះទេ។ ស្រីៗភាគច្រើនចូលចិត្តការសប្បាយ និងការភ្ញាក់ផ្អើលនៅក្នុងជីវិតរបស់ពួកគេ។ ដូច្នេះពួកគេឱ្យតម្លៃទៅលើការសប្បាយ និងការភ្ញាក់ផ្អើលជាងប្រុសសុភាព ស្លូតបូត ពាក់វ៉ែនតា។

២. ស្រីៗភាគច្រើនតែងតែភ័ណ្ឌច្រឡំថា សុភាពបុរសគឺជាមនុស្សទន់ខ្សោយ:ជាក់ស្តែង មនុស្សស្រីមួយចំនួនធំតែងតែគិតថា សុភាពបុរស ឬមនុស្សប្រុសស្លូតបូត គឺជាមនុស្សប្រុសទន់ខ្សោយ។ ដូច្នេះបានជាមនុស្សស្រីភាគច្រើនស្រលាញ់តែប្រុសព្រាន។

៣. ស្រីៗយល់ថាប្រុសព្រានមានភាពក្លាហាន:ជាទូទៅប្រុសព្រានមិនសូវខ្វល់ ឬគិតច្រើននោះទេ ពួកគេតែងតែធ្វើអ្វីដែលពួកគេចង់ធ្វើ។ ដូច្នេះនៅក្នុងក្រសែភ្នែកស្រីៗយល់ថា ពួកប្រុសព្រានគឺមានភាពក្លាហាន ជាងសុភាពបុរស។ នេះគឺជាមូលហេតុដ៏ធំបំផុតដែលស្រីៗភាគច្រើនស្រលាញ់តែប្រុសព្រាន។

៤. ស្រីៗមានអារម្មណ៍ល្អ នៅពេលប្រុសព្រាន ផ្លាស់ប្តូរទៅជាសុភាពបុរស ឬប្រុសល្អ:វាគឺជារឿងចម្លែកពិតមែន តែវាគឺជារឿងពិត។ ស្រីៗភាគច្រើនចង់បានបុរសម្នាក់ ដែលអាចផ្លាស់ប្តូរពីអាក្រក់ទៅជាល្អដើម្បីពួកគេ។ វាធ្វើឱ្យពួកគេមានអារម្មណ៍ល្អ និងអស្ចារ្យ។

៥. មនុស្សស្រីតែងតែចង់បានអ្វីដែលពួកគេមិនអាចបាន:នេះគឺជានិន្នាការដែលមនុស្សគ្រប់គ្នាមាន។ មនុស្សស្រីភាគច្រើនចង់បានអ្វីដែលពួកគេមិនអាចបាន។ ជាក់ស្តែង ការសិក្សាបានបង្ហាញថា ប្រុសព្រាន ឬប្រុសអាក្រក់គឺមានភាពទាក់ទាញខ្លាំង ហើយនេះគឺជាមូលហេតុដែលពួកគេចង់បានប្រុសព្រាន។

៦. ប្រុសព្រានជួយឱ្យស្រីៗធ្វើរឿងដែលពួកគេពុំទាន់បានធ្វើពីមុន:សុភាពបុរស ឬប្រុសល្អ ពួកគេតែងតែធ្វើរឿងអ្វីដដែល ឬមិនសូវហ៊ានធ្វើរឿងអ្វីដែលមានគ្រោះថ្នាក់នោះទេ។ ផ្ទុយទៅវិញ ប្រុសព្រាន ឬប្រុសអាក្រក់តែងតែធ្វើរឿងអ្វីប្លែកៗ និងមានគ្រោះថ្នាក់ ដូច្នេះនៅពេលដែលមនុស្សស្រីស្រលាញ់ប្រុសព្រាន ពួកគេតែងតែជួយបង្រៀនឱ្យស្រីៗទាំងនោះ ធ្វើរឿងអ្វីដែលពួកនាងពុំធ្លាប់ធ្វើពីមុន ហើយនេះគឺជាចំណុចដែលស្រីៗស្រលាញ់តែប្រុសព្រាន។

៧. ស្រលាញ់ប្រុសព្រានគឺមានភាពងាយស្រួល មិនត្រូវការការតាំងចិត្ត ឬប្តេជ្ញាចិត្តច្រើន:សម័យនេះ មនុស្សស្រីភាគច្រើនចូលចិត្តសប្បាយ ពួកគេចង់បានអ្វីដែលសប្បាយនៅក្នុងឆាកជីវិតរបស់ពួកគេ ដូច្នេះពួកគេភាគច្រើនស្រលាញ់តែប្រុសព្រាន ឬប្រុសអាក្រក់ ដោយសារវាមានភាពងាយស្រួល មិនត្រូវការតាំងចិត្ត ឬបេ្តជ្ញាចិត្តច្រើន។

៨. ប្រុសព្រានសម្បូរច្រើន:សម័យនេះ វាមិនលំបាកនោះទេ សម្រាប់ស្វែងរកប្រុសព្រាន ព្រោះប្រុសព្រានសម្បូរច្រើន។ ហើយនេះក៏ជាហេតុផលសាមញ្ញាបំផុតដែលស្រីៗភាគច្រើនស្រលាញ់តែប្រុសព្រាន។

៩. សុភាពបុរស ឬប្រុសល្អ គឺល្អចំពោះមនុស្សគ្រប់គ្នា:បើទោះបីជានេះគឺជាចំណុចល្អក៏ដោយ ប៉ុន្តែវាក៏ជាហេតុផលដែលប្រុសល្អមិនអាចធ្វើឱ្យដៃគូរបស់ពួកគេមានអារម្មណ៍ថា ពួកគេគឺជាមនុស្សពិសេសឡើយ។

១០. ប្រុសព្រានមានភាពទាក់ទាញខ្លាំង:ជាទូទៅប្រុសព្រានតែងតែមានភាពទាក់ទាញ ពោរពេញទៅដោយកម្លាំង និងថាមពល ហើយនេះគឺជាអ្វីដែលស្រីៗចង់បាន៕

Comments

comments