ច្រៀងក្នុងផ្ទះដាក់បាសក្រៅរំខានអ្នកជិតខាង សមត្ថកិច្ចចុះប្រមាន

478
views

សង្គម: ជាធម្មតាទៅហើយ ដែលការចាក់ប៉ាស់ច្រៀងរាំលេង ឬ លក្ខណះជាខារ៉ាអូខេកម្សាន្តលេងជាការសប្បាយជុំសាច់ញាត្តិមិត្តភក្តិបងប្អូនជាដើម។ប៉ុន្តែការកម្សាន្តបែបនេះ បើសិនជាមានពេលវេលាត្រឹមត្រូវនោះមិនជាអ្វីទេ តែបើកសម្លេងខ្លាំងៗ ឬ ដល់ម៉ោងយប់រំខានប៉ះពាល់ដល់អ្នកដទៃ ច្បាស់ជាត្រូវសមត្ថិកិច្ចចុះប្រមានជាមិនខាន។

ជាក់ស្តែងសមត្ថកិច្ចបានចុះប្រមាននឹងធ្វើកិច្ចសន្យាចំពោះក្រុមគ្រួសារមួយកន្លែងដែលច្រៀងខាងក្នុងនឹងចាក់ប៉ាស់នៅខាងក្រៅធ្វើឲ្យរំខានដល់ប្រជាពលរដ្ឋជិតខាង។ តាមរយគណនីហ្វេសប៊ុកមួយបានបង្ហោះឲ្យដឹងថា:

ពេលនេះពួកគាត់បានធ្វេីកិច្ចសន្យាឈប់ចាក់ភ្លេង​ ខ្លាំងៗបន្តទៀតហេីយ​ ។ អរគុណដល់បងៗសមត្ថកិច្ចក្រុង​ និងអធិការខណ្ឌសែនសុខដែលបានជួយផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋ។ អរគុណបងស្នងការរងក្រុង​ Viseth Tithអរគុណលោកអភិបាលខណ្ឌសែនសុខ៕

ប្រភព: Kham Phouri

Comments

comments