ចូរប្រយត្ន័! ករណីឆបោកអនឡាយតាមរយះគណនីABAបែបថ្មី (មានVideo)

326
views

សង្គម: បច្ចេកវិទ្យាកាន់តែរីកចម្រើន ការរស់នៅរបៀបរបបនៃការប្រើសប្រាស់ ប្រាស្រ័យទាក់ទងគ្នាក៏កាន់តែងាយស្រួលផងដែរ ធ្វើឲ្យជីវិតកាន់តែមានភាពរវើករវើក។

ប៉ុន្តែស្របពេលនឹងករណីនៃបច្ចេកវិទ្យាជាមួយគ្នានេះដែរ ក៏មានជនខិលខូចមួយចំនួនបានប្រើប្រាស់ភាពងាយស្រួលនេះ ធ្វើជាការឆបោក ដែលធ្វើឲ្យបងប្អូនយើងដែលមិនប្រុងប្រយត្ន័ឬមិនដឹងពីការបោកតាមបែបសម័យទំនើបនេះលង់ខ្លួន ខាតបង់ប្រាក់កាក់អស់ជាច្រើន ដែលជាកម្លាំងញើសឈាម។

ជាក់ស្តែងដូចករណីខាងក្រោមនេះ ដែលត្រូវបានបងប្អូនមហាជនយើងស៊ែរចែករំលែកតៗគ្នាជាច្រើនផងដែរ។ យោគទៅតាមផេកហ្វេសប៊ុកមួយបានបង្ហោះឲ្យដឹងថា រូបគេជាអ្នកលក់ពុងសម្រាប់បញ្ចូលក្នុងហ្គេម ដោយមានជនម្នាក់ឆាតមកគេដើម្បីទិញពុង នឹង សន្យាថាផ្ញើរប្រាក់តាមរយះគណនីABAទៅឲ្យ។ ប៉ុន្តែក្រោយពីផ្ញើរចូលហើយ ជនដែលឆបោកនោះ ក៏បានទំនាក់ទំនងទៅខាងធនាគារABAដោយប្រាប់ថា ទឹកប្រាក់ដែលផ្ញើរគឺផ្ញើរខុសគណនី នឹងសំណូមពរឲ្យឲ្យខាងធនាគារបិទទឹកប្រាក់នេះមួយរយះសិន។

តោះចង់ដឹងកាន់តែច្បាស់កុំភ្លេចទស្សនាវីឌីអូខាងក្រោមនេះ:

Comments

comments