យុទ្ធសាស្រ្តព្យាបាលកាបូបលុយដែលស្រកគីឡូ ឲ្យឡើងប៉ោងម៉ាប់ៗ

406
views

ចំណេះដឹងទូទៅ: លុយតើមានអ្នកណាមួយដែលមិនចង់បាន តើអ្នកណាមួយដែលមិនត្រូវការលុយ តើអ្នកត្រូវធ្វើយ៉ាងណាទើបឲ្យលុយពេញចិត្តនឹងអ្នក ស្រលាញ់អ្នក នឹង មិនរត់ចោលអ្នកដូចរាល់ដង ហើយថែមទាំងបបួលគ្នាបង្កបង្កើតកូនចៅ ឲ្យអ្នកជារៀងរាល់ថ្ងៃទៀតនោះ តោះយើងនឹងបង្ហាញអ្នកអំពីក្បួនយុទ្ធសាស្រ្តដ៏អស្ចារ្យនេះ។

រូបមន្ត1. ចាប់ផ្តើមធ្វើឲ្យកាបូបឡើងប៉ោង: ត្រូវសន្សំប្រាក់ចំណូលទុក10% នឹង​ ចាយប្រាក់90%​ ដែលនៅសល់។ ព្រោះថាបើនរណាម្នាក់ដកប្រាក់មួយផ្នែកដើម្បីសន្សំទុក នឹង មួយផ្នែកទៀតសម្រាប់ចាយ ពេលនោះមាសនឹងហូរចូលទៅក្នុងកាបូបរបស់គាត់ដោយងាយ។ ដូចគ្នាជនណាចាយអស់ៗពីការបូប លុយនឹងមិនហ៊ាននៅជិតនោះទេ។

រូបមន្ត2.ទប់ស្កាត់ការចំណាយ: ត្រូវគ្រប់គ្រងលើការចំណាយ គឺត្រូវចាយលើរបស់ចាំបាច់ប្រថាំថ្ងៃ ចាយលើការកម្សាន្ត នឹង បំពេញសេចក្តីត្រូវការផ្សេងៗទៀត ប៉ុន្តែមិនឲ្យលើសពី90% នៃប្រាក់ចំណូលឡើយ។

រូបមន្ត3.ធ្វើឲ្យចំនួនលុយកើនធ្វេរដង: យកលុយដែលអ្នកបានសន្សំទៅប្រើប្រាស់ ព្រោះវាអាចបង្កើតកូនចៅ ដូចជ្រូកអាចបង្កើតកូនជាច្រើន ធ្វើដូច្នេះអ្នកនឹងមានចំណូល ដែលហូរចូលកាបូបមិនដាច់ឮ

រូបមន្ត4.ការពារទ្រព្យដែលរកបានកុំឲ្យបាត់បង់: ការពារទ្រព្យសម្បត្តិកុំឲ្យបាត់បង់ ដោយប្រើវាក្នុងវិនិយោគណាដែលមានសុវត្ថិភាព ដូចជាវិនិយោគដែលអ្នកអាចដកយកប្រាក់ទុនមកវិញបាន ឬនិវិយោគដែលអ្នកអាចទទួលបានប្រាក់ចំណេញ ដូច្នេះត្រូវពិគ្រោះយោបល់ជាមួយអ្នកមានជំនាញនឹងបទពិសោធន៏ក្នុងរឿងលុយកាក់ ដើម្បីកុំឲ្យបាត់បង់ទ្រព្យសម្បត្តិក្នុងវិនិយោគដែលគ្មានសវុត្ថិភាព។

រូបមន្ត5. សង់ផ្ទះផ្ទាល់ខ្លួនមួយដើម្បីបង្កើនប្រាក់ចំណេញ: នៅពេលផ្ទះត្រូវសាងសង់រួចរាល់ អស់លោកអាចបង់រំលោះទៅឲ្យអ្នកចងការប្រាក់បន្តិចម្តងៗ តាមកាលដូចបានកំណត់ ដូចគ្នានឹងការបង់ថ្លៃជួលបន្ទប់ប្រចាំខែដែរ ហើយក្នុងរយះពេលពីរឬបីឆ្នាំ អស់លោកអ្នកសងគេអស់។ នៅពេលមានផ្ទះផ្ទាល់ខ្លួន អស់លោកនឹងសប្បាយចិត្ត ព្រោះវាជាកម្មសិទ្ធរបស់ខ្លួន ហើយអស់លោកមានកាតព្វកិច្ចមួយគត់ គឺត្រូវបង់ពន្ធតែប៉ុណ្ណោះ។

រូបមន្ត6.រៀបប្រាក់ចំណូលសម្រាប់ថ្ងៃអនាគត: មនុស្សរីកលូតលាស់ពីក្មេងទៅកាន់ចាស់ជរា។ នេះគឹខ្សែរជីវិត ហើយគ្មានអ្នកណាម្នាក់អាចគេចផុតបានទេ។ ដូច្នេះមនុស្សម្នាក់ៗត្រូវ រៀបចំឲ្យមានប្រាក់ចំណូលសម្រាប់ថ្ងៃអនាគតខ្លួនឯងនឹងសម្រាប់ក្រុមគ្រួសារនៅពេលខ្លួនមិនអាចទំនុកបម្រុងពួកគេបានតទៅទៀត។

រូបមន្ត7 បង្កើនសមត្ថភាពរកចំណូល: យើងចេះកាន់តែច្រើន យើងអាចរកប្រាក់បានកាន់តែច្រើន។ មនុស្សណាដែលស្វែងរកចំណេះដើម្បីបង្កើនជំនាញរបស់ខ្លួន នឹងក្លាយជាអ្នកមានស្តុកស្តម្ភម្នាក់។

ដកស្រង់ពីសៀវភៅ កំពូលអ្នកមាននៅប៉ាប៊ីឡូន

Comments

comments