បងប្អូនស្គាល់ទេ? បុព្វហេតុនៃការសាងសង់ប៉មមួយដែលស្ថិតនៅទឹកកំពង់ចាម 

698
views

ចំណេះដឹងទូទៅ: បងប្អូនអ្នកទឹកដីខេត្តកំពង់ចាម នឹង បងប្អូនក្រៅស្រុកនេះក្តីប្រាកដជាបានឃើញនឹងឆ្ងល់ហើយអំពីប្រវត្តិប៉មមួយនេះ ដែលស្ថិតនៅទឹកដីខេត្តកំពង់ចាម។ នៅពេលបងប្អូនធ្វើដំណើរឡើងទៅលើស្ពានគីស៊ូណា បងប្អូនឹងឃើញប៉មមួយដែលខ្ពស់មានពណ៍ផ្កាឈូកស្ថិតនៅខាងឆ្វេងដៃរបស់បងប្អូន។

តើដឹងថាមូលហេតុអ្វីទើបមានការសាងសង់ប៉មមួយនេះទេ? តោះថ្ងៃនេះយើងនឹងចែករំលែកបងប្អូនឲ្យដឹងនឹងស្គាល់ពីប្រវត្តិ នឹង បុព្វហេតុនៃការសាងសង់ប៉មមួយនេះ។

តួប៉មទន្លេបិទ ស្ថិតនៅត្រើយខាងកើតដងទន្លេមេគង្គ ខាងឆ្វេងដៃស្ពានគីហ្សូណា ស្ថិតក្នុងភូមិជីរោទ៍ ឃុំជីរោទ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំជាប់ព្រំប្រទល់ខេត្តកំពង់ចាម។តួប៉មនេះចាប់ផ្តើមកសាងតាំងពីជំនាន់អាណានិគមនិយមបារាំង ក្នុងអំឡុងឆ្នាំ១៩៣០ ដោយធ្វើអំពីឥដ្ឋតាន់សុទ្ធ និងចំណាយរយៈពេលចំនួន២ឆ្នាំទើបចប់សព្វគ្រប់ជាស្ថាពរ។ ក្នុងសាងសង់ពួកបារាំងបានបញ្ចូនអ្នកទោសខ្មែរមួយចំនួនពីខេត្តកំពង់ចាម ដើម្បីមកជួយក្នុងការសាងសង់សំណង់នេះ។

តួប៉មមានកម្ពស់ប្រមាណ៣៨ម៉ែត្រ បាតក្រោមមានរាងចតុកោណកែង មានបណ្តោយប្រវែង៩ម៉ែត្រ និងទទឹងប្រវែង៧.៥០ម៉ែត្រ ហើយមានទ្វារសម្រាប់ចេញចូលចំនួនពីរ គឺខាងកើតមួយ និងខាងលិចមួយ។ទំព័រ​ហ្វ៊េ​ស​ប៊ុ​ក​របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តកំពង់ចាមបានសរសេររៀបរាប់ដោយសង្ខេបថា ប៉ម​នេះ​ត្រូវបាន​ជួសជុល​ម្តង​ហើយ ​ក្នុង​ឆ្នាំ​២០០៥ តាមរយៈ​ការផ្តួចផ្តើម​គំនិត​រប​ស់​អតីត​អភិបាលខេត្ត​កំពង់ចាម គឺ​លោក ហ៊ុន ណេង​។ នៅពេលនេះ គេ​ឃើញ​មាន​ជណ្តើរ​ដែក ដែល​បញ្ជាក់ថា​ធ្លាប់មាន​ការជួសជុលដើម្បី​ទទួល​ទេសចរ​ក៏ដោយ ក៏​នៅតែ​មិនមាន​អ្នកណា​ហ៊ាន​ឡើងជណ្តើរ​ប្រមាណជាង៥០កាំនោះ ដើម្បីទៅដល់ខាងកំពូលប៉ម ដែល​សង់​ឡើង​ពី​ការ​តម្រៀប​ឥដ្ឋ​លើ​គ្នា​នោះដែរ​។​

បុព្វហេតុនៃការសាងសង់តួប៉មនេះ តាមចម្លើយរបស់អ្នកស្រុកដែលមានវ័យចំណាស់មួយចំនួនបានបញ្ជាក់អះអាងថា ការណ៍ ដែលបារាំងកសាងតួប៉មនេះឡើងគឺដើម្បីរក្សា ការពារ និងត្រួតពិនិត្យមើលសន្តិសុខនៅម្តុំដងទន្លេមេគង្គ និងទីតាំងជាច្រើន ដែលស្ថិតនៅក្បែរៗតួប៉មមួយនេះ ហើយក៏អាចជាកន្លែងសម្រាប់ឃ្លាំមើលក្រែងកម្មករ ឬអ្នកស្រុកលួចដឹកជ័រកៅស៊ូយកទៅលក់ឱ្យឈ្មួញខាងក្រៅទៀតផង។

Comments

comments