មូលហេតុដែលមនុស្សស្រីស្អាតៗ ឆ្លាតៗ សុខចិត្តនៅ Singleដោយសារតែ

137
views

ជាធម្មតាអ្វីៗកើតឡើងក្នុងលោកនេះសុទ្ឋតែមានគូរបស់វា យ៉ាងណាមនុស្សបុរសជាគូនិងស្ត្រីវាជារឿងធម្មជាតិ ។ តែក្នុងនោះក៏មានមនុស្សស្រីមួយចំនួនមិនទាន់ចង់បានគូអនាគតរបស់ខ្លួនដែរ ដោយមូលហេតុច្រើនយ៉ាងរបស់នាង ។

១. នាងត្រូវការឯករាជ្យភាពោះ ជីវិតឯករាជ្យរបស់ស្ដ្រីសម័យថ្មីនេះ គឺពួកគេគិតថាវានាំឲ្យពួកគេមានអាម្មណ៍ស្រស់ថ្លាគ្រប់ពេល។ ចង់ធ្វើអីតាមចិត្តប្រាថ្នា មិនស្ថិតនៅក្រោមសម្ពាធរបស់នរណាម្នាក់ ទោះបីចង់ដើរផ្សារ ចង់ចាយវាយ ចង់ដើរលេង ចង់ទៅណាមកណា ទៅជាមួយអ្នកណា ឬចង់ធ្វើអ្វីផ្សេងៗទៀត ក៏បានតាមចិត្ត។

២. នាងត្រូវការបង្កើតអាជីវកម្មផ្ទាល់ខ្លួនោះ ស្ដ្រីមួយចំនួនមិនទាន់សម្រេចចិត្តជ្រើសរើសជីវិតមានគូ ដោយសារគេមានមហិច្ឆតាចង់បង្កើតមុខរបរផ្ទាល់ខ្លួនឲ្យជោគជ័យខណៈពេលដែលខ្លួននៅលីវសិន ព្រោះនៅម្នាក់ឯង គេមានពេលច្រើនដើម្បីគិតគូពីជីវភាពខ្លួនឯង។ ណាមួយ ប្រសិនបើគេដើរដួលក្នុងអាជីវកម្មរបស់គេ ក៏គ្មានអ្នកណាស្ដីបន្ទោស។

៣. នាងមានគោលដៅធំមួយដែលត្រូវចាប់យកោះ នារីខ្លះនាងមានគោលដៅធំរបស់នាងដែលត្រូវកំណត់ដើរឲ្យដល់ ដើម្បីកុំឲ្យគេថា “កូនស្រីវិលចង្រ្កានមិនជុំ”។ ម៉្យាងទៀត នាងចង់ស្វែងយល់ពីខ្លួនឯងឲ្យច្បាស់សិន មុនស្វែងរកគូស្រករ។

៤. នាងរង់ចាំទេវបុត្ររបស់នាងោះ នារីខ្លះចិត្តស្មោះលុះមរណា ស្នេហាគ្មានពីរដូចឃុននារី និងចៅចិត្រជាដើម។ នាងអាចនឹងកំពុងរង់ចាំបុរសក្នុងក្ដីប្រាថ្នារបស់នាង ដោយហេតុថា នាងបានរឹតចំណងស្នេហាជាមួយគេយូរយារណាស់មកហើយ។ ម៉្យាងទៀត ប្រសិនបើនាងរើសអ្នកផ្សេង ខ្លាចប៉ះចំមនុស្សមិនល្អដូចទេវបុត្រក្នុងក្ដីប្រាថ្នារបស់នាង។

៥. នាងរីករាយក្នុងភាពយុវវ័យរបស់នាងោះ នារីៗខ្លះ នាងមានគណនីធនាការ មានលុយចាយគ្រប់គ្រាន់ អាចដើរលេងបានទាំងក្នុងនិងក្រៅប្រទេស។ ដូច្នេះ នាងចង់ចំណាយពេលវេលាក្នុងភាពយុវវ័យរបស់នាងឲ្យអស់ មុនពេលនាងសម្រេចចិត្តរៀបការ។

Comments

comments