គ្មានអ្វីដែលលឿនពេកឬយឺតពេកនោះទេ ជោគជ័យគឺស្ថិតត្រង់ថាអ្នកដឹងថាវាជាពេលរបស់អ្នកឬអត់

198
views

ចំណេះដឹង: មនុស្សខ្លះ បញ្ចប់ការសិក្សានៅពេលអាយុ ២២ឆ្នាំ ប៉ុន្តែត្រូវរង់ចាំ ៣ឆ្នាំទៀតទើបមានការងារធ្វើ។មនុស្សខ្លះ ជាអ្នកជំនួញដ៏អស្ចារ្យតាំងពីអាយុ ២៥ឆ្នាំ ប៉ុន្តែត្រូវមកជួបគ្រោះថ្នាក់បាត់បង់ជីវិតនៅក្នុងអាយុ ៤០ឆ្នាំ។មនុស្សខ្លះ មានផ្ទៃពោះមុនរៀបការ ខណៈមនុស្សខ្លះរៀបការហើយ ប៉ុន្តែមិនអាចមានកូន។

ប្រធានាធិបតី អូបាម៉ា ដកខ្លួនចេញពីនយោបាយនៅអាយុ ៥៥ឆ្នាំ ខណៈដែល ដូណាល់ត្រាំ ជាប្រធានាធិបតីនៅក្នុងវ័យ ៧០ឆ្នាំ។ជេក ម៉ា ធ្លាប់ត្រូវបាន KFC បដិសេធមិនទទួលឱ្យចូលធ្វើការងារ មិនប៉ុន្មាន ១០ឆ្នាំក្រោយមកគាត់ក៏ទិញហាងជំនួញ KFC ទាំងអស់នៅក្នុងប្រទេសចិន។

មនុស្សគ្រប់រូបនៅលើភពផែនដីនេះរស់នៅផ្សេងគ្នាក្នុង Time zone របស់ខ្លួនឯង។ មនុស្សនៅជុំវិញខ្លួនយើងពេលខ្លះក៏លេចធ្លោមុនយើង មនុស្សខ្លះក៏ទទួលបានភាពជោគជ័យក្រោយយើង ប៉ុន្តែមនុស្សគ្រប់រូប កំពុងរត់នៅលើផ្លូវ ប្រណាំងប្រជែងជាមួយពេលវេលាផ្ទាល់ខ្លួនរបស់ខ្លួនឯង។

កុំយកខ្លួនឯងទៅប្រៀបធៀបជាមួយនរណាម្នាក់រហូតធ្វើឱ្យយើងបាក់ទឹកចិត្ត។កុំវាយតម្លៃនរណាម្នាក់ខ្លាំងក្លាពេក ឬមើលងាយនរណាម្នាក់ គេអាចកំពុងខិតខំធ្វើការងារនៅក្នុង Time zone របស់គេ ហើយយើងក៏ដូចគ្នា។

ជីវិតរបស់មនុស្សយើងម្នាក់ៗ មានពេលវេលាដែលនឹងទទួលបានភាពជោគជ័យ គ្រាន់តែត្រូវរង់ចាំចង្វាក់ពេលវេលាល្អជាទីបំផុតដែលនឹងបង្ហាញលទ្ធផលចេញមកប៉ុណ្ណោះ។គ្មានទេពាក្យថា បរាជ័យ មានតែចុះចាញ់ ហើយបោះបង់!គ្មានអ្វីដែល លឿនពេក ឬយឺតពេក រាល់ភាពសម្រេចបានជោគជ័យរបស់មនុស្សគ្រប់រូបតែងតែមានពេលវេលាដែលត្រឹមត្រូវរបស់វា៕

Comments

comments