ស្គាល់អត់? បូរព្រឹក្សតូចត្រូវបានស្នងការកំពង់ឆ្នាំងកោះហៅមកណែនាំទាក់ទងករណីប្រើពាក្យពេជន៏មិនសមរម្យ

412
views

សង្គម: បូរព្រឹក្សតូចភាគច្រើនលោកអ្នកបានស្គាល់រូបគាត់ហើយដែលភាគច្រើនគឺគេតែងប្រទះឃើញគាត់Liveវីឌីអូនឹងរាំជាញឹកញាំផងដែរ អ្វីដែលធ្វើឲ្យបងប្អូនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកស្គាល់គាត់កាន់តែច្បាស់នោះគឺ ការជេរយ៉ាងញាប់គ្មានទាក់មួយម៉ាត នឹងទទួលបានការរិះគន់ខ្លាំងពីបងប្អូនយើងផងដែរ។

ឥឡូវមកទល់ពេលនេះបូរព្រឹក្សតូចត្រូវបានស្នងការកំពង់ឆ្នាំកោះហៅមកធ្វើការណែនាំទាក់ទងករណីប្រើពាក្យពេជន៏មិនសមរម្យ។តាមរយះគណនីហ្វេសប៊ុកមួយបានបង្ហោះឲ្យដឹងថា: សូមអរគុណនិងកោតសរសើរនូវចំណាត់ការរបស់អាជ្ញាធរមូលដ្ឋាន ក្រោមបញ្ជាលោក អៀ ប៊ុនធឿន ស្នងការស្ដីទីនៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង បានកោះហៅប្អូនប្រុស បូព្រឹក្សតូច មកអប់រំ ណែនាំ តាមការសំណូមពរពីមហាជនអំពីការប្រើប្រាស់ពាក្យសំដីមិនសមរម្យ ជេរបញ្ចោរ តាមបណ្ដាញសង្គមហ្វេសបុក!!!

ប្រភព: Khun Savoeun

Comments

comments