ម្តាយគេម្តាយយើង! យប់ហើយគេរើចូលផ្ទះអស់ហើយនៅឡើយតែអ៊ុំស្រីអង្គុយលក់ព្រោះតែ

836
views

សង្គម: ជិវិតមនុស្សយើងសព្វថ្ងៃថ្វីបើរស់ក្រោមមេឃតែមួយ តែអ្វីៗគ្រប់យ៉ាងដែលទទួលបានគឺមិនដូចគ្នានោះទេ អ្នកខ្លះក៏មានការតស៊ូតែក៏នៅតែបរាជ័យអ្នកខ្លះក៏ទទួលបានសំណាងក៏ឈានទៅកាន់ភាពជោគជ័យដូចជាដើរផ្លូវកាត់អញ្ចឹង។ ដូចនេះហើយការប្រឹងប្រែងមិនសុទ្ធទទួលបានដូចការរំពុឹងទុកនោះទេ។

ក្រលែងមកមើលស្ថានភាពជីវិតរបស់ពលរដ្ឋរស់នៅប្រចាំថ្ងៃ អ្នកខ្លះក៏ធូរធាអ្នកខ្លះក៏ពិបាកទៅ ពេលខ្លះយើងទទួលបានអ្វីៗមិនស្មើៗគ្នានោះទេ។តាមរយះគណនីហ្វេសប៊ុកមួយបានបង្ហោះនូវរូបភាពអ៊ុំស្រីអង្គុយលក់នំកណ្តាលយំម្នាក់បានធ្វើឲ្យអ្នកលេងហ្វេសប៊ុកមានចិត្តអាណិតអាសូរយ៉ាងខ្លាំងផងដែរ។ដោយខ្លឹមសារនៃរូបភាពនោះបានបង្ហោះថា:

គួរអោយអាសូរណាស់ ម្តាយគេម្តាយយើងខិតខំគ្រប់យ៉ាងព្រោះតែកូនៗ ម៉ោង១០យប់ អ្នកលក់ផ្សេងៗគេរើទៅផ្ទះចង់អស់ហើយ ហេតុតែលក់អត់ដាច់សុទ្ធចិត្តអង្គុយលក់ម្នាក់ឯង ខ្ញ៉ំឃើញគាត់ដើរលក់កាត់មុខផ្ទះខ្ញ៉ំតាំងពីថ្ងៃ ខ្ញ៉ំបានលឺអ្នកលក់ជិតនឹងនិយាយគាត់លក់ឥតដាច់សូម្បីតែ១នំ បើអាណិតគាត់សូមជួយទិញនំគាត់ផង៕

Comments

comments