ស៊ែរចែកគ្នាដឹងផង! លោកRoberto Carlos នឹងមានវត្តក្នុងប្រទេសកម្ពុជាយើង នៅថ្ងៃ5កុម្ភះខាងមុខនេះ

964
views

កីឡា: Fan បាល់ទាត់ស៊េរីចាស់ៗច្បាស់ជាបានស្គាល់ហើយ លោកRoberto Carlosដែលជាខ្សែរបម្រើការពារដ៏ល្អនឹងល្បីមួយរូបរបស់ជម្រើសជាតិប្រ៊េស៊ីល នឹង កីឡាករដ៏ល្អរបស់ក្លឹបអធិរាជស Real Mardrid។

អ្វីដែលធ្វើឲ្យគ្រប់គ្នាចងចាំឈ្មោះគាត់មិនភ្លេចនោះគឺ ថ្វីជើងនៃការស៊ុតFree Kick ដែលកោងបញ្ជ្រាស់ទើសខ្យល់មួយជើង រួចធ្លាក់ចូលសំណាញ់ទី បានធ្វើឲ្យមនុស្សគ្រប់គ្នាមិនអាចបំភ្លេចនៅបច្ចេកទេសស៊ុតដ៏ល្អមួយនេះបាន។

ឥឡូវហ្វេនៗរបស់លោកដែលនៅប្រទេសកម្ពុជាអាចនឹងជួបគាត់ផ្ទាល់បាននៅថ្ងៃទី05 កុម្ភះខាងមុខនេះ។ យោងទៅតាមគណនីហ្វេសប៊ុកផេក Football Tee N Dee Khmerបានបង្ហោះឲ្យដឹងថា: ក្តៅៗLegend របស់ ជម្រើសជាតិប្រេសុីល និង Real Madrid លោក Roberto Carlos នឹងបង្ហាញវត្តមាននៅប្រទេសកម្ពុជា នៅថ្ងៃទី 05 ខែកុម្ភះ ឆ្នាំ 2020 នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយភេសជ្ជៈ Boostrong។តោះកុំភ្លេចចូលរួមទាំងអស់គ្នា។

ប្រភព: Football Tee N Dee Khmer

Comments

comments