ស្រីដែលមានសង្សារជាGamerកុំភ្លេចអានអត្តបទនេះ!

388
views

Gamer គឺជាភាសាអង់គ្លេសដែលគេសំដៅទៅក្រុមមនុស្សដែលងប់ងល់នឹងការលេងហ្គេម ឬ ក្រុមមនុស្សដែលស្ទាត់ជំនាញខាងលេងហ្គេម និងស្គាល់ហ្គេមស្ទើរតែទាំងអស់ ជាពិសេសហ្គេមចេញថ្មីៗតែម្ដង ។ដូចដឹងស្រាប់ហើយ សម្រាប់ Gamer ហ្គេមគឺជាផ្នែកដ៏សំខាន់មួយក្នុងជីវិតរបស់ពួកគេ ហើយ ១៤ យ៉ាងខាងក្រោមនេះគឺជារឿងពិតរបស់ Gamer ដែលនារីៗគួរតែដឹងបើសិនជាអ្នកមានពួកគេជាគូស្នេហ៍ ៖

១. ក៉ំព្យាយាមរិះគន់អំពីការលេងហ្គេម និងហាមគាត់ក៉ំឲ្យលេងហ្គេមឲ្យសោះ ប្រយ័ត្នឈ្លោះគ្នា យល់ល្អគួរតែហាត់លេងដែរទៅ។ ២. ក្នុងមួយថ្ងៃគាត់នឹងចំណាយពេលយ៉ាងហោចណាស់ ២ ទៅ ៣ ម៉ោងសម្រាប់លេងហ្គេម។ ៣. ក៉ំព្យាយាមបំបែកគាត់ចេញហ្គេមឲ្យសោះ ជាពិសេសពេលកំពុងតែវៃ Rank តែម្ដង។៤. រដូវកាលប្រមាញ់មេ ឬ ថ្ងៃប្រកួត សូមក៉ំនាំគាត់ចេញក្រៅឲ្យសោះគាត់ប្រហែលជាមិនទៅជាមួយនឹងអ្នកនោះទេ ហើយក៉ំព្យាយាមរំខានគាត់ ប្រញាត់ដូចរូបខាងក្រោម។

៥. ត្រូវចាំថាគាត់អាចនឹងមិនសូវជាចាប់អារម្មណ៍អំពីអ្នកពេលកំពុងលេងហ្គេម។៦. បើទោះជាធ្វើបែបនេះក៏មិនប្រាកដថាអាចអូសទាញគាត់បានដែរ។៧. ក៉ំសួរពួកគេថា តាំងពេលលេងដំបូងមកដល់ឥលូវគាត់ចំណាយលុយលើហ្គេមអស់ប៉ុន្មានហើយព្រោះវាជាសំនួរដ៏ឈ្លើយបំផុតសម្រាប់គាត់។

៨. ត្រូវចាំថាការលេងហ្គេម Online មួយចំនួនដូចជា LOL, Dota 2 ជាដើមបើចូលលេងហើយគឺត្រូវលេងទាល់តែចប់ អីញ្ចឹងចាំបន្តិចសិនទៅណាអូនៗ លេងចប់អាចនិយាយគ្នាបានហើយ។៩. អ៉ីនធើណេតគឺសំខាន់សម្រាប់គាត់ណាស់ បើសិនជានៅផ្ទះប្រើ Wifi ក៉ំព្យាយាមដោនឡូត ឬ មើលរឿងប្រភេទ HD ពេលគាត់កំពុងលេងហ្គេម Online។

១០. បើគាត់កំពុងលេងហ្គេមហើយអ្នកសួរមិនឆ្លើយ ត្រូវខន្តី ហើយបំភ្លេចវាទៅ ព្រោះវាជារឿងធម្មតាទៅហើយ។១១. បើកទ្វាចូលមកស្រាប់តែឃើញ Screen បែបនេះ សូមក៉ំរំខានគាត់ឲ្យសោះ បិទទ្វាហើយដើរចេញយ៉ាងស្ងប់ស្ងាត់។១២. គាត់អាចស្លៀកពាក់សំលៀកបំពាក់ចាស់ៗ ឬ មិនទាន់សម័យ ប៉ុន្តែក៉ំមើលក៉ំព្យូទ័ររបស់គាត់ឲ្យសោះដូច FBI។

១៣. បើអ្នកចង់ដឹងពីគាត់ និងចូលក្នុងជីវិតគាត់កាន់តែកៀក សូមចូលក្នុងពិភព Gamer ដែរទៅ។១៤. ចំណុចនេះសំខាន់បំផុត គឺថា ក៉ំសួរគាត់ថារវាងអ្នក នឹងហ្គេម តើគាត់ជ្រើសរើសយកមួយណាឲ្យសោះ ចំណុចនេះគឺជាការពិតរបស់ Gamer ហើយបើសិនជាមនុស្សប្រុសមិនមានចំណុចទាំង ១៤ នេះទេ គាត់មិនមែនជា Gamer ពិតប្រាកដនោះទេ ។ ម្យ៉ាងវិញទៀតបើសិនជា Gamer បោះបង់ចោលហ្គេមហើយជ្រើសរើសយកអ្នក ប្រាកដណាស់ថាគាត់មិនអាចរស់នៅដោយគ្មានអ្នកបាននោះទេ រៀបការជាមួយគាត់ចុះមិនខុសនោះទេ ៕

Comments

comments