ស្រីៗមុននឹងសម្រេចចិត្តរៀបការជាមួយនរណា គួរតែគិតលើចំនុចទាំង៧នេះសិន បើមិនចង់មានរឿងស្តាយក្រោយ!

267
views

ស្រ្ដី គួរ យក ចិត្ដ ទុក ដាក់ ក្នុង ការ ជ្រើស រើស គូរ ស្រករ ខ្លះ ព្រោះ បុរស រៀប ការ ប៉ុន្មាន ដង ក៏ គ្មាន អ្វី ត្រូវ ខូច ខាត នោះ ទេ ។ តែ ស្រ្តី វិញ នឹង ឈឺ ចាប់ ហើយ ឈឺ ជ្រៅ ជាង បុរស និង មាន ឧិកាស តិច ទៅៗ ជា រឿយៗ ហេតុ ផល ៨ ចំណុច ដែល លើក យក មក បក ស្រាយ នេះ គឺ ជា ជំនួយ ស្មារតី ដល់ ស្រ្ដី ទាំង ឡាយ ដែល ចង់ មាន គូរ ស្រករ ឬ ចង់ ប្រើ ប្រាស់ ជីវិត អាពាហ៍ពិពាហ៍។

ទី ១ កុំ រៀប ការ ព្រោះ ខ្លាចថា មិន បាន រៀប ការ : គូរ រៀប ការ ដែល បាន មក ដោយ មិន បាន ពិចារណា អោយ ល្អិតល្អន់ នោះ និង មាន លទ្ធផល អាក្រក់ ចំពោះ អនាគត របស់ អ្នក កើត ទុក វេទនា រហូត ដល់ ស្លាប់ ។

ទី ២ កុំ ចង់ រៀប ការ ព្រោះ ចង់ ចេញ ពី ផ្ទះ ឬ ចង់ ចេញ ពី គ្រួសារ: ទោះ គ្រួសារ របស់ យើង មាន បញ្ហា ច្រើន ប៉ុណ្ណា ក៏ ដោយ តើ អ្នក ប្រាកដ ក្នុង ចិត្ត បាន យ៉ាង មិច ទៅ ថា គ្រួសារ ដទៃ គ្មាន បញ្ហា ដូច គ្រួសារ អ្នក ។ ការ រៀប ការ ហើយ រួច ទៅ នៅ ជាមួយ គ្រួសារ ដទៃ ដែល អ្នក ជា ជន ចំណូល ថ្មី នោះ បញ្ហា ដែល នឹក ស្មាន មិន ដល់ នោះ មាន ច្រើន ណាស់ ។

ទី ៣ កុំ រៀប ការ ពេល អ្នក កំពុង តែ ឈឺ ចាប់ ឬ ចង់ បញ្ចួស សង្សារ ចាស់: ក្នុង រយៈ នេះ ជា រយៈ ពេល ដែលភាពខ្មៅអួរ អាប់ កំពុង គ្រប់ ដណ្ដប់ លើ ជីវិត អ្នក ។ គួរ តែ រង់ ចាំ អោយ អ្វី គ្រប់ យ៉ាង ស្រលះ សិន អ្នក នឹង ឃើញ រូប ភាព កាន់ តែ ច្បាស់ ។

ទី ៤ កុំ រៀប ការ ព្រោះ អ្នក អាណិត គេ : បុរស ដែល គួរ អោយ អាណិត តែង មាន ចំណុច ខ្សោយ មាន ចំណុច ខ្វះ ខាត និង មាន ប្រតិកម្ម ជា ច្រើនដែលអាច ប្រែ ប្រួល ក្រោយ ពេល រៀប ការ រួច ។ ក្ដី អាណិត មិន ស្ថិត ថេរ ដូច ក្ដី ស្រលាញ់ ឡើយ ថ្ងៃ ណា មួយ អ្នក អាច គិត ផ្ទុយ ពី នេះ ។

ទី៥ កុំ រៀប ការ ព្រោះ ឈ្លក់ និង សំរស់ និង សម្បត្តិ របស់ គេ តែម្យ៉ាង: រូប រាង មុខ មាត់ និង ទ្រព្យ សម្បត្តិ ជា របស់ ក្រៅ ខ្លួន ជា សំបក ដែល អ្នក មិន ដឹង ថា សាច់ ដែលនៅខាងក្នុងមានសភាព ស្អុយឬក៏យ៉ាងណាទេ ។

ទី ៦ កុំ រៀប ការ ព្រោះ គិត ថា និងប្ដូរ និស្ស័យ របស់ គេ បាន: ខាង ចិត្ដ វិទ្យា វិញ បាន អោយ ដឹង ថា និស្ស័យ គឺ បាន កប់ ជ្រៅ របស់ មនុស្ស យើង ប្ដូរ មិន បាន ឡើយ និង នៅ របៀប នោះ អស់ មួយ ជីវិត ។ ចូរ កុំ គិត ថា គេ នឹង ប្ដូរ និស្ស័យ នៅ ពេល រៀប ការ រួច នោះ ។

ទី ៧ កុំ រៀប ការ ព្រោះ ក្ដី អផ្សុក : ក្ដី អផ្សុក ជា ផល ពិបាក ម៉្យាង បើ សិន ជា អ្នកមិន ដឹងពី របៀប ដោះ ស្រាយ ទេ នោះ ជីវិត របស់ អ្នក នឹង ជួប និង បញ្ហា ។ ដោយ អ្នក ខ្លះ ញៀន គ្រឿង ញៀន ខ្លះ ញៀន ល្បែង ពាលា អាវាសែ ជា មួយ មិត្ត ភក្ដិ ។ជាការពិត ណាស់ ការ រៀបការ ព្រោះ តែ ខ្លាច ភាព អផ្សុក ជា ការ សំរេច ចិត្ដ មួយ ដែល ខុស ឆ្គង ។

យ៉ាង ណា ក៏ ដោយ បើ ប្រតិបត្ដិ ចំណុច ទាំង ៧ នេះ យ៉ាង តឹង រឹង មិត្ដអ្នក អាច ខ្លាច រអារ នឹង សេចក្ដី ស្នេហា បាន ផង ដែរ ប៉ុន្ដែ បើ អ្នក បាន ជួប នរណា ម្នាក់ ជា អ្នក ដែល អ្នក គិត ថា ប្រាកដ ប្រជាហើយ នោះ នេះ ជា សេចក្ដី ស្នេហា ពិត មិន មែន ជា ការ ឈ្លក់ វង្វេង មិន មែន ភាព មនោ សច្ចេតនា ហើយ អ្វីដែល ប្រាកដ បំផុត នោះ គេ ត្រូវ តែ ស្រលាញ់ អ្នក យ៉ាង ពិត ប្រាកដ បើ បែប នោះ មែន អ្នក គួរ តែ សំរេច ចិត្ដ រៀប ការ ចុះ ព្រោះ សេចក្ដី ស្នេហា អាច យក ឈ្នះ អ្វី គ្រប់ យ៉ាង បាន ៕

Comments

comments