ទោះបីជាគាត់គថ្លង់ក៏ពិតមែន ប៉ុន្តែក៏អាចមានសមត្ថភាពប្រកបអាជីពដូចគេដូចឯងបានដែរព្រោះ

623
views

សង្គម: ប្រទេសយើងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែវិវត្តន៏ទៅមុខ ការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ការដាក់ពាក្យស្វែងរការងារធ្វើ ក៏ត្រូវទាមទារឲ្យយើងមានសមត្ថភាពខ្ពស់ នឹងមានការសប្បទារគ្រប់គ្រាន់ដើម្បីបំពេញការងារផងដែរ។ ដូច្នេះសម្រាប់បងប្អូនដែលគាត់កើតមកមានកាយសប្បទាមិនគ្រប់គ្រាន់ពីកំណើតគឺពិតជាមានឧបសគ្គខ្លាំងសម្រាប់ស្វែងរកការងារចិញ្ចឹមជីវិត។

ប៉ុន្តែតាមរយះក្រុមហ៊ុនបម្រើសេវាធ្វើដំណើរមួយដែលមានឈ្មោះថា Grabបានផ្តល់សិទ្ធអទិភាពឲ្យជនដែលមានកាយសប្បទាមិនគ្រប់គ្រាន់ឲ្យអាចប្រកបរបរចិញ្ចឹមជីវិតបានដូចគេដូចឯងផងដែរ ដោយប្រើនៅមធ្យោបាយមួយនេះ។

ដោយតាមរយះគណនីហ្វេសប៊ុកមួយបានបង្ហោះឲ្យដឹងថា: Thank you Grab for your initiative.Apart from solving pressing traffic congestion issue, Grab is making the disadvantaged minority economically inclusive.It was the most humbling and emotional Grab ride I’ve had! Amazing work!

បកប្រែខ្មែរ: អរគុណដល់Grabសម្រាប់មានគំនិតផ្តួចផ្តើមនេះឡើង។ ក្រៅពីដោះស្រាយបញ្ហាការកកស្តះចរាចរណ៏ Grabកំពុងតែផ្តល់អទិភាពឲ្យបុគ្គលដែលមានបញ្ហាពីកំណើតអាចប្រកបរបរបានដូចគេឯងដែរ។ វាជាការជិះGrabដ៏អស្ចារ្យបំផុតសម្រាប់ខ្ញុំលើកនេះ៕

Comments

comments