សង្គម: សាហាវ! បើករថយន្តមិនគោរពតាមការបញ្ជារបស់នគរបាលមានសមត្ថកិច្ច ដែលកំពុងបំពេញភារកិច្ចការពារក្បួនរបស់ថ្នាក់ដឹកនាំ គ្រាន់តែសមត្ថកិច្ចឲ្យអែបខាងសិន មិនព្រមស្ដាប់ បែរជាបេីករថយន្ត TACOMA បំបុកទាំងប៉ូលិសចរាចរណ៍ ប៉ើងខ្ទាត៥ម៉ែត្រ បាក់ជើងពីរ និងរងរបួសក្បាល ហេីយបេីករត់ យករថយន្តបង្កទៅប្លុងចោល ហេីយគេចខ្លួនបាត់ នៅក្រុងតាខ្មៅ….!
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង២០និង៣០នាទីចំណុចខាងមុខផ្ទះហៀង ប៊ុនថុលលើផ្លូវ១១៥ស្ថិតិនៅភូមិតាក្ដុលត្បូង សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្ដាល បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក TACOMA ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 2S-3669 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ រថយន្តបើកក្នុងទិសដៅពីលិចទៅកើត ក៏បានបុកមន្រ្តីនគរបាលចរាចរណ៍ដែលកំពុងឈរលើផ្លូវសម្រួលចរាចរណ៍ជូនក្បួនថ្នាក់ដឹកនាំជនរងគ្រោះមានឈ្មោះ ទូច សៅហេង ភេទប្រុស អាយុ៣១ឆ្នាំ ជាមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានទីលំនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ (រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ)ពេលនោះរថយន្តបង្កដែលមានម៉ាកខាងលើ មិនបានឈប់នៅកន្លែងកើតហេតុខាងលើទេ រថយន្តបានបើកមកប្លុងទុកចោលនៅច្រកចូលលើផ្លូវបេតុង ខាងត្បូងផ្លូវ១១៥ក្នុងទិសដៅពីជើងទៅត្បូង ស្ថិតនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។
បេីយោងតាមគណនេយ្យហ្វេសប៊ុករបស់ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល ដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា “នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលម្នាក់ បានបាក់ជើងទាំងសងខាង និងរងរបួសក្បាល ខណ:ពេលកំពុងបំពេញភារកិច្ចសម្រួលចរាចរណ៍លើដងផ្លូវ ដែលគ្រោះថ្នាក់នេះកើតឡើងវេលាម៉ោង២០:០០នាទី នាថ្ងៃទី២៧.១១.២០១៩ នៅចំណុចស្តុបព្រែកហូរ បង្កឡើងដោយម្ចាស់រថយន្តTacoma ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2S-3669 ល្មើសបំពានមិនស្តាប់ការបញ្ជារបស់នគរបាលចរាចរណ៍ដែលមានឈ្មោះអ.ឯក ទូច សៅហេង ឲ្យអែបខាង មិនតែប៉ុណ្ណោះថែមទាំងបើកបំបុកបណ្តាលឲ្យប៉ើងនគរបាលចរាចរណ៍ខ្ទាត៥ម៉ែត្រ រួចបានថែមល្បឿនបើករត់គេចទៀត យ៉ាងណាម៉ិញដោយមានការសហការល្អរបស់សមត្ថកិច្ចបានធ្វើការឃាត់បានរថយន្តភ្លាមៗផងដែរ ប៉ុន្តែម្ចាស់រថយន្តបានរត់គេចចេញបាត់ទៅហើយ។
យើងសង្ឃឹមថាទោះម្ចាស់រថយន្តរត់ទៅដល់ទីណាក៏មិនរួចផុតពីសំណាញ់សមត្ថកិច្ចឡើយ សូមអញ្ជើញម្ចាស់រថយន្តចូលខ្លួនសារភាពកំហុសជាបន្ទាន់ យើងជឿថាលោកអាចស្គាល់ពីសមត្ថភាពរបស់មន្ត្រីនគរបាលខេត្តកណ្តាលរួចហើយ ។យើងខ្ញុំទាំងអស់គ្នាជាមន្ត្រីរួមអាជីពជាមួយលោកអនុ.ឯក ទូច សៅហេង សូមចូលរួមសោកស្តាយដែលត្រូវជនពាលអវិជ្ជាប្រមាថដល់ជីវិតក្នុងពេលបំពេញបេសកកម្មបែបនេះ យើងខ្ញុំសូមចូលរួមរំលែកនៅទុក្ខដ៏ធ្ងន់ធ្ងរនេះផង” ៕
ប្រភព: បងម៉េង សាពត៍មាន