ស៊ែរចែកគ្នាដឹងផង!ទិញឡានមេីលផងបងប្អូន​ប្រយត្ន័ជិះៗ​ដាច់ជា2ឆែកមេីលអោយច្បាស់មុនទិញ

1049
views

សង្គម: បង្ក្រាបទីតាំងកាត់តនិងតម្លើងរថយន្តខុសបច្ចេកទេសមួយកន្លែង ដកហូតវត្ថុតាងរថយន្តសេរីទំនើប៣គ្រឿងដោយមានការចូលរួមសម្របសម្រួលនីតិវិធីរបស់លោក ឯក ស៊ុនរស្មីជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាលបានសហការជាមួយ កម្លាំងសាខាគយនិងរដ្ឋាករខេត្ដកណ្ដាល និងកម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូល ប៉ុស្តិ៍នគរបាលរដ្ឋបាល និងអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ នាថ្ងៃអង្គារ ១៥រោច ខែកត្ដិក ឆ្នាំកុរ ឯកស័កពុទ្ធសករាជ២៥៧៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១០:៤០នាទី បានចុះមកដល់ទីតាំង កែច្នៃ តម្លើងរថយន្តគ្មានពន្ធ គ្មានច្បាប់អនុញ្ញាត ស្ថិតនៅក្នុងភូមិព្រែកជ្រៅ ឃុំរការកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល។

វត្ថុតាងដកហូតរួមមាន:១_រថយន្តទេសចរណ៍ម៉ាកToyotacamryHybrid ពណ៌សចង្កូតឆ្វេង សេរីឆ្នាំ២០០៧(រថយន្តកាត់ត)។២-រថយន្តទេសចរណ៍ម៉ាក lexus RX330 ពណ៌ ទឹកប៊ិច ចង្កូតឆ្វេង សេរីឆ្នាំ ២០០៤(រថយន្តកាត់ត)។៣-រថយន្តទេសចរណ៍ម៉ាកlexus NX200t ពណ៌សចង្កូតឆ្វេង ស៊េរីឆ្នាំ 2017 (មិនមានឯកសារ)។ចំពោះវត្ថុតាងរថយន្តទាំង០៣គ្រឿងខាងលើលោកព្រះរាជអាជ្ញារងបានសម្រេច ឲ្យយកទៅរក្សាទុក នៅស្នាក់ការ សាខាគយនិងរដ្ឋាករខេត្តកណ្ដាល ដើម្បីអនុវត្តតាមនីតិវិធី ចំនែកទីតាំងខាងលើបិទសៀល ជាបណ្ដោះអាសន្ន។

ប្រភព: ស្នងការខេត្តកណ្តាល​ Eav Chamroeun

Comments

comments