បុរសម្នាក់យកឯកសារបង់ពន្ធគ្រប់បែបយ៉ាងបិទលើកញ្ជក់រថយន្ត ទទួលការចាប់អារម្មណ៏ខ្លាំង

426
views

សង្គម: មួយរយះមុនមានការផ្ទុះការរិះគន់យ៉ាងខ្លាំងនៅជុំវិញបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងករណីប៉ូលីសចរាចរណ៏ទោះមានឆៀកឡានបិទលើកញ្ចក់រថយន្តក៏នៅតែត្រូវរងការទទួលផាកពិន័យ។

ប្រធានបទនេះក្លាយជា ប្រធានបទដ៏ក្តៅដែលកំពុងផ្ទុះខ្លាំងនៅក្នុងបណ្តាញសង្គមរបស់យើង ដែលអ្នកលេងហ្វេសប៊ុកបានបញ្ចេញយោបល់ពីមួយអ្នកទៅមួយអ្នកផ្សេងៗគ្នាផងដែរ។

ជាក់ស្តែងនៅព្រឹកនេះ មានបុរសម្នាក់បានបង្ហោះរូបមួយសន្លឹក ដែលបានយកគ្រប់ឯកសារដែលពាក់ពន្ធ័ មកបិទនៅលើកញ្ចក់ឡានអបជាមួយនឹងcaptionថា: បិតចឹងគ្រប់ឯកសារហើយ កុំពិបាកសួររកម្តងមួយ។

រូបភាពជាមួយនឹងCaptionមួយនេះបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ទើបតែបានរយះពេលតែ1ម៉ោងតែប៉ុណ្ណោះ ទទួលបានការស៊ែរចែករំលែកតៗគ្នារហូតទៅដល់ 5ពាន់នាក់ជាង៕

Comments

comments