បោកស្រស់ៗតែម្តង! ថាស្រលាញ់គ្នាតែមួយអាទិត្យទេ ឥឡូវ6ឆ្នាំបាត់

1175
views

កម្សាន្ត: ពិភពលោកយើងនេះអ្នកណាៗ ក៏ត្រូវការស្នេហាដែរ មិនថាកុមារ ជទ្ទង់ យុវវ័យឬមនុស្សចាស់នោះទេ គ្រាន់តែពិភពស្នេហាគឺខុសគ្នាតែប៉ុណ្ណឹង។កុមារត្រូវការស្រលាញ់ពីម្តាយ ចាស់ទៅត្រូវការក្តីស្រលាញ់ពីយាយវា ឬ ពីតាវា នឹង ពីកូនពីចៅ។ ចំណែកឯយុវវ័យ ឬ ជន្ទង់ៗវិញនោះ ភាគច្រើនគឺតែងត្រូវការស្នេហាពីមនុស្សដែលមានភេទផ្ទុយគ្នា។

ប៉ុន្តែមកទល់ពេលបច្ចុបន្បន្ននេះ​ ស្នេហាក៏មិនប្រាកដថាកើតឡើងតាមកន្លងធម្មជាតិនោះដែរ មិនប្រាកដថាមនុស្សត្រូវតែមានមនុស្សស្រីជាស្នេហានោះទេ។ ក៏ព្រោះតែមនុស្សស្រីងរងក់ ឬ ពូកែរករឿងច្រើនពេកឬយ៉ាងណា ទើបបុរសៗសង្ហារសម័យនេះ ពួកគាត់និយមស្រលាញ់ភេទដូចគ្នា។

ពេលខ្លះក៏យើងមិនអាចបន្តោសទៅលើអ្វីបានដែរ នេះគឺជាអារម្មណ៏របស់មនុស្សម្នាក់ៗ នៅពេលដែលយើងនៅក្បែរអ្នកណាហើយគេអាចផ្តល់ក្តីសុខឲ្យយើងបាន ចេះយល់ពីយើង នឹងដឹងសុខទុក្ខធុរះយើង យើងច្បាស់ជាស្រលាញ់គេហើយ ដោយមិនប្រកាន់ភេទនោះទេ។

ជាក់ស្តែងគូរស្នេហ៏ស្រលាញ់ភេទដូចគ្នាមួយគូរបានធ្វើឲ្យមហាជនលួចច្រណែននឹងសរសើរយ៉ាងខ្លាំង ព្រោះរូបភាពដ៏ផ្អែមល្ហែមរបស់ពួកគេ នឹង ទឹកចិត្តតស៊ូរស្រឡាញ់គ្នារហូតបាន6ឆ្នាំ។ ពួកគេក៏បានបង្ហោះរូបភាពនឹងសារប៉ុន្មានឃ្លារទៅលើបណ្តាញសង្គមហ្វេសប៊ុកថា: ថាសាកស្រលាញ់តែម៉ាអាទិត្យទេ ឥលូវប្រាំមួយឆ្នាំបាត់បោកឯងទាំងរស់ម៉ង ឆ្ងល់ចេះទ្រាំហ្នឹងចរិកឯងបានដែរ..?#ForeverLove

ជាចុងក្រោយមានតែសូមជូនពរពួកគាត់ទាំងពីរ ឲ្យស្រលាញ់កាន់តែខ្លាំងនឹងកាន់តែយូរ នឹង ជួបតែសុភមង្គលនៅក្នុងឆាកជីវិតរបស់ខ្លួនតជារៀងរហូតទៅ៕

ប្រភព: Kon Sam New

Comments

comments