អ្នកនាងធី សុវណ្ណថា: នាងមានភស្តុតាង3ចំណុចដែលបញ្ចាក់ថារូបភាពនារីម្នាក់នោះគឺកាត់ត

613
views

សង្គម: អាពាពិពាហ៏ដ៏រវាងអ្នកនាង ធី សុវណ្ណថា នឹង លោក ផែ សុវណ្ណារិទ្ធ ទើបតែបញ្ចប់ទៅបានប៉ុន្មានថ្ងៃ ប់ុន្តែរឿងរ៉ាវមន្ទិលសង្ស័យចំពោះនារីម្នាក់ដែលធ្វើការទាក់ទងទៅលើ ហេង ឡុង ដែលជាប្រធានសមាគមន៏សិល្បះ អះអាងថាខ្លួន គឺជាគូរស្នេហ៏របស់លោក ផែ សុវណ្ណារិទ្ធ ដែលជាស្វាមីរបស់ អ្នកនាង ធី សុវណ្ណាថា។

នៅវេលាល្ងាចមុិញនេះ ករណីហ្វេសប៊ុកផ្ទាល់របស់លោកហេងឡុង បានបង្ហោះនៅកិច្ចសម្ភាសន៏មួយរវាងលោក ហេង ឡុង ផ្ទាល់ នឹង នារីម្នាក់ដែលអះអាងខ្លួនតាមរយះទូរសព្ទ័ថាជាគូរស្នេហ៏របស់លោក ផែ សុវណ្ណារិទ្ធ។ ដែលប្រាប់តាមរយះវិឌីអូខ្លីបនោះទេ ខ្លួនគឺជាអតីតសិល្បះករមួយរូប ដែលធ្លាប់ជាប់លេខមួយនៅក្នុងស្ថានីយ៏ទូរទស្សន៏មួយ។ នឹងបានបង្ហាញនៅរូបថតប៉ុន្មានសន្លឹក ដែលទាក់ទង ប្រវត្តិស្នេហាជាមួយនឹងលោក ផែសុវណ្ណារិទ្ធ។

តាមរយះរូបថតប៉ុន្មានសន្លឹកនេះ អ្នកនាងធី សុវណ្ណាថា ដែលត្រូវជាភរិយារបស់លោកផែ សុវណ្ណារិទ្ធ មានភស្តុតាងបង្ហាញថារូបភាពប៉ុន្មានសន្លឹកនេះ ជារូបភាពកាត់តតែប៉ុណ្ណោះ។ ដោយបានបង្ហោះជាសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា:

ខ្ញុំមាន​ភស្តុតាង​ ៣ចំនុចបញ្ជាក់ថា​ នាងកាត់តរូប បង្កេីតភស្តុតាងក្លែងក្លាយ: ១ នាងថា ប្តីខ្ញុំថតរូបជាមួយនាងនៅថៃ ៥ឆ្នាំមុនកាល៥ឆ្នាំមុន​ លិខិតឆ្លងដែនប្តីខ្ញុំ គ្មានចេញចូលប្រទេសថៃទេ​ រាល់ការចេញចូលក្រៅប្រទេសខ្ញុំ និងប្តីខ្ញុំ តែងទៅជាមួយគ្នា លិខិតឆ្លងដែនយេីងទាំងពី​រ​ មានថ្ងៃចេញចូលដូចគ្នា ។តេីនាង ហានបង្ហាញលិខិតឆ្លងដែន របស់នាងទេ?

២ នាងឈ្មោះ អេង ចរិយា កេីតឆ្នាំ ១៩៩៧បច្ចុប្បន្ន នាងមានអាយុ ២២ឆ្នាំតេី១០ឆ្នាំមុន​ តេីនាងមានអាយុ ប៉ុន្មាន?តេីនាងហានបង្ហាញ អត្តសញ្ញាណប័ណ្ណ ទេ?

៣ នាងថា រស់នៅជាមួយប្តីខ្ញុំ ១០ឆ្នាំតេីនាងមានដែលផូសរូប ជាមួយប្តីខ្ញុំលេីFacebook ទេ នាងមានសំលេងvoice និយាយឆ្លេីយឆ្លងទេ?នាងមានរូបថត ក្នុងទូរស័ព្ទទេ? ខ្ញុំរងចាំមេីលនាង ធ្វេីសន្និសីទកាសែត ថ្ងៃនេះនាងនឹងមានទោស ករណីបង្កេីតភស្តុតាងក្លែងក្លាយលោក ហេង ឡុង ក៏មានទោសដែរករណីផ្សាយព័ត៌មានក្លែងក្លាយ៕

ប្រភព: Sovantha Thy

Comments

comments