ឃើញរូបភាពនេះហើយ មានអារម្មណ៏ថាកក់ក្តៅ!គ្មានក្តីសុខណាកក់ក្តៅដូចម៉ែផ្តល់ឲ្យនោះទេ

182
views

កម្សាន្ត: នៅលើលោកនេះ គ្មានក្តីសុខណាដែលកក់ក្តៅ នឹង មានក្តីសុខពីអ្នកម្តាយ ដែលជាព្រះរស់របស់យើងនោះទេ។ នៅទីណាមានអ្នកម្តាយ នៅទីនោះហើយគឺជាសេចក្តីសុខ សេចក្តីស្រណុករបស់យើង ដែលមិនធ្លាប់មាន នឹងគ្មានក្តីសុខណាដែលអាចប្រៀបផ្ទឹមបានឡើយ។

នៅផ្ទះម្តាយទីទៃ ទោះនៅព្រៃក៏ក្តីសុខមិនដូចម្តាយ ក្តីសុខដែលម្តាយផ្តល់ឲ្យនៅផ្ទះដែរ។ មិនថាទោះក្តៅ ត្រជាក់ រងារ ក៏គ្មានអ្វីដែលប្រៀបផ្ទឹមនឹងបាទដៃអ្នកម្តាយដែលធ្លាប់តែថ្នាក់ថ្នមពួកយើង តាំងពីនៅតូចក្រូចឆ្មារ តាំងបាទជើងក្រហម រហូតដល់ រឹងទាំងដៃរឹងទាំងជើង។

តាមរយះគណនីហ្វេសប៊ុកបានបង្ហោះនូវរូបភាពប៉ុន្មានសន្លឹក អបជាមួយឃ្លាប៉ុន្មានម៉ាត់ថា:ឃេីញរូបនេះហេីយខ្ញុំអូសរំលងមិនកេីតទេ សេចក្តីសុខខ្លះលុយទិញមិនបានទេ ម៉ែគ្មានទ្រព្យតែម៉ែតែងតែធ្វេីអោយកូនមានអារម្មណ៍កក់ក្ដៅជានិច្ច #ម៉ែ៕

Comments

comments