ស្នេហាតាមហ្វេសប៊ុក! មិនដែលស្គាល់សោះឆាតបានមួយថ្ងៃស៊ូជិះឡាន12ម៉ោងមកជួប ចុងក្រោយខ្លាចជាគូរដណ្តឹង

1339
views

ស្នេហា: គ្រប់ៗគ្នាកើតមកសុទ្ធតែមានគូរសម្រាប់គ្រប់ៗគ្នា គ្រាន់តែអ្នកខ្លះនឹងដល់គូរឆាប់ ខ្លះគ្រាន់តែយូរតែប៉ុណ្ណោះ។ ពេលខ្លះគេថា កុលាបតែងមានបន្លា ស្នេហាតែងមានឧបសគ្គ ពិតណាស់ ទម្រាំនឹងបានស្គាល់គ្នា ទម្រាំនឹងបានរកបានគូរជីវិតបានពិតជាពិបាកណាស់។

សម័យនេះគឺសម័យបច្ចេកវិទ្យាទំនើប គូរស្រកស្រម័យមុនតែងតែជាអ្នកធ្វើការ ឬ រៀនសូត្រ ឬ រស់នៅស្រុកភូមិជាមួយគ្នា ប៉ុន្តែឥឡូវនេះ ទោះជានៅឆ្ងាយយ៉ាងក្តីក៏អាចបង្កើតស្នេហាបានដែរ ព្រោះតែបច្ចេកវិទ្យាដ៏រីកចម្រើនមួយនេះ។ នារីម្នាក់បានបង្ហោះសារយ៉ាងផ្អែមល្ហែមលើហ្វេសប៊ុកធ្វើឲ្យអ្នកអត់លិឍច្រណែនយ៉ាងខ្លាំង ហើយសាច់រឿងរបស់គាត់គឺផ្អែមល្ហែមណាស់។ តោះអានទាំងអស់គ្នា:

ធ្លាប់តែឃើញគេតែឥឡូវបានមកជួបខ្លួនឯងផ្ទាល់ មិនដែលគិតទេថាមានថ្ងៃនេះព្រោះវាជាស្នេហាតាម Fb ហើយវាក៏ចម្លែកដែរ ត្រង់ថាមនុស្សមិនដែលស្គាល់គ្នាសោះគ្រាន់តែឆាតលេីកទីមួយជាមួយគ្នាហើយ call ជាមួយតែមួយដងស្អែកឡើងខាងប្រុសសម្រេចចិត្តជិះឡានឡើងចុកគូទពី Louisiana (12hours)មកដល់ Florida ដើម្បីជួប ជួបបានមួយថ្ងៃស្អែកឡើងខាងប្រុសត្រូវបើកឡានទៅវិញ (12hours back) តំបូងមិនហ៊ានជួបទេចេះតែខ្លាច ព្រោះមនុស្សទើបតែស្គាល់គ្នាយប់មិញ មកជួបភ្លាមៗចឹងដូចមិចទេ តែដូចមានអ្វីម៉្យាងជុំរុញអោយខ្ញុំមកជួបគាត់ចឹង អាចនិយាយបានថាមកពីនិស្ស័យ

ជួបភ្លាមក៏មិនទាន់ស្រលាញ់គ្នាអីដែរព្រោះខាងប្រុសឃើញខាងស្រីស្វិតពេក ហើយខាងស្រីវិញក៏មិនបានគិតថាស្រលាញ់ខាងប្រុសអីដែរព្រោះខាងប្រុសនៅខាងក្រៅសង្ហាហើយស្អាតទៀត។តែពេលញាំអីហើយខាងស្រីសុំចេញលុយម្នាក់ពាក់កណ្តាលខាងប្រុសក៏លួចចាប់អារម្មណ៍តិចៗ តែគាត់មិនអោយខ្ញុំចេញលុយទេ រហូតពេលដែលជិះតាមផ្លូវត្រូវបង់លុយ toll អស់ 75c ទេ តែគាត់បង់ 1$ ហើយគាត់ថាអោយគេទៅមិនបាច់អាប់ទេ តែខ្ញុំថាអត់ទេអាប់មកមួយកាក់មួយសេនអីក៏លុយដែរ ថ្ងៃក្រោយមានក៏ដោយសាមួយកាក់មួយសេនហ្នឹងដែរ ពេលនឹងហើយដែលខាងប្រុសចាប់ផ្តើមលង់ស្រលាញ់ខាងស្រី ព្រោះគាត់ចាំសំដីយាយរបស់គាត់ប្រាប់ថារកប្រពន្ធរកអ្នកណាអោយចេះរិះថាំចេះទុកចេះដាក់ចឹងថ្ងៃក្រោយទើបមាន ឥឡូវគាត់បានរកឃើញហើយម្នាក់នោះគឺខ្ញុំហ្នឹងហើយ ចាប់ពីពេលនោះមកគាត់លែងខ្វល់ពីសម្រស់របស់ខ្ញុំអីទៀតហើយ សំខាន់ខ្ញុំចេះទុកចេះដាក់ប៉ុន្នឹងបានហើយ ស្រលាញ់ក៏មិនចាំបាច់រកស្អាតពេកដែរ ប៉ុន្នឹងៗអីបានហើយ ហើយគាត់ក៏អត់បានសុំស្រលាញ់ខ្ញុំអីដែរ គឺគាត់សុំចូលស្តីដណ្តឹងយកតែម្តង។

ឆាប់ពីពេលហ្នឹងមកក៏និយាយគ្នា FaceTime ជាមួយគ្នារាល់ថ្ងៃបាន ១ ខែ រហូតបានមកដល់ថ្ងៃនេះ 14/10/2019 ពួកខ្ញុំសម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នា ហើយហ្នឹងរៀបការនូវឆ្នាំក្រោយនេះហើតប៉ុន្តែមិនទាន់ដឹងថ្ងៃណាទេព្រោះចាស់ទុំកំពុងតែដេញពេលវេលាអោយ………..ទោះវាចម្លែកបន្ដិចមែនតែការស្រលាញ់ដែលគាត់មានអោយខ្ញុំ វាកាន់តែកេីនឡេីងមិនដែលថយចុះ អរគុណបុិដែលចូលមកក្នុងជីវិតអូន PorJing Eungពីមិត្តfbក្លាយជាគូរដណ្តឹង៕

*ហាមយកអត្ថបទទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត្ត*

Comments

comments