ប្រែកាយ180ដឺក្រេ!ពីរូបរាងសង្ហារ70គីឡូទៅជាដុះក្បាលពោះ115គីឡូ នឹងផ្តាំទៅអ្នកហៅផឹកថា

4016
views

កម្សាន្ត: រឿងផឹករឿងស៊ីនេះនិយាយឲ្យចំគីជាវប្បធម៍ប្រពៃណីទៅហើយ ដែលសង្គមយើងបច្ចុប្បន្នតែងតែប្រារព្វពិធីនេះដោយឯងៗ។ មិនថាជួបជុំគ្នាក៏ផឹក បែកបាក់ក៏ផឹក ប្រឡងជាប់ក៏ផឹក ធ្លាក់ក៏ផឹក គ្រប់បែបយ៉ាងនឹងកម្មវិធីនឹងត្រូវចាប់ផ្តើមដោយគ្រឿងស្រវឹង។

អ្នកខ្លះធ្លាប់មានរូបរាងស្រស់សង្ហារ តែត្រូវប្រែជាទៅយ៉ាប់យុឺនក៏ព្រោះផឹក ធ្លាប់មានសុខភាពល្អមាំមួន ក៏ប្រែទៅជាទ្រុឌទ្រោមក៏ព្រោះជាតិស្រវឹង។ បុរសម្នាក់បង្ហោះសារសុំទោសទៅមិត្តភក្តិបងប្អូនដែលតែបបួលផឹកថា:

ផ្ញើរជូនបងប្អូន និងមិត្តភ័ក្រដែលបង្ខំខ្ញុំផឹក …សូមមេត្តាអធ្យាស្រ័យដល់ខ្ញុំ ឈប់បង្ខំខ្ញុំទៀតទៅ បងប្អូនអើយមើលរូបរាងខ្ញុំពីមុន និងឥលូវនេះចុះ មើលទៅវាពិតជាគួរឲចង់សើចណាស់សំរាប់បងប្អូនទាំងអស់គ្នា តែខ្ញុំពិតជាឈឺចាប់ណាស់ ពេលខ្លះខ្ញុំដេកយំស្តាយរូបរាងខ្លួនឯងយ៉ាងស្ងៀមស្ងាត់ ដោយសារខ្ញុំខ្លាចបងប្អូនទាំងអស់គ្នាអន់ចិត្តដែលខ្ញុំមិនផឹកជាមួយ ជួនកាលខ្ញុំស្រវឹងស្ទើរដាច់ខ្យល់ស្លាប់ម្តងៗដោយសារតែកំដរបងប្អូនទាំងអស់គ្នាផឹក កាលពីមុនគីឡូខ្ញុំតែ 71kg ប៉ុណ្ណោះ តែឥលូវនេះគឺ 115kg ហើយ ​គឺខ្ញុំលើសទម្ងន់រហូតដល់ 44kg ចំណែកគ្រឿងក្នុងរបស់ខ្ញុំវិញមិនដឹងទៅជាយ៉ាងណាហើយទេ ថ្លើមខ្ញុំពោរពេញទៅដោយជាតិពុល ឈាមខ្ញុំឡើងក្តៅ ស្បែកខ្ញុំឡើងអាលែកហ្សី រោលកន្តួលពេញខ្លួន សុខភាពខ្ញុំចុះខ្សោយ សមត្ថភាព និងការចងចាំរបស់ខ្ញុំក៏លែងមានភាពល្អប្រសើរ​ដូចមុន ហើយមុខក៏ចាស់ជាងអាយុទៀត មិនដឹងថាថ្ងៃក្រោយខ្ញុំត្រូវប្រឈមនឹងជម្ងឺអ្វីខ្លះទេ ទុកថាបងប្អូនស្រលាញ់រាប់អានខ្ញុំ អាណិតខ្ញុំ ព្រោះខ្ញុំចង់រស់ឲបានយូរអង្វែងទៅមុខទៀត ខ្ញុំមិនចង់ឆាប់ស្លាប់ដោយសារផឹកស្រាទេ កុំឲខ្ញុំផឹកអីខ្ញុំអត់ខឹងបងប្អូនទេ គឺខ្ញុំមានតែអរគុណ និងសប្បាយចិត្តទៅវិញទេ … ដោយក្តីគោរពអំពីខ្ញុំ សូមបងប្អូនយោគយល់ និងអនុគ្រោះ៕

Comments

comments