ក្មេងតូចម្នាក់កើតជំងឺរលាកសួតទៅដេកពេទ្យជាច្រើនលើក ព្រោះហិតដីផ្លូវជាតិលេខ3

535
views

សង្គម: ផ្លូវជាតិលេខជាផ្លូវមួយដែលបងប្អូននិយមចូលចិត្តធ្វើដំណើរកម្សាន្តទៅតាមផ្លូវមួយនេះ ព្រោះដើម្បីទៅធ្វើដំណើរនៅឯខេត្តកំពត ដែលមានរមណីយដ្ឋានជាច្រើនកន្លែង នឹង ឆ្លងកាត់ខេត្តនានាផងដែរ។

ប៉ុន្តែសព្វថ្ងៃនេះផ្លូវជាតិលេខ3គឺកំពុងស្ថិតក្រោមការជួសជុលយ៉ាងពេញទំហឹងតែម្តង ដែលជាកត្តាមួយដែលពិបាក ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនរស់នៅតំបន់នោះ ទាំងការប្រកបរបរកស៊ី នឹង សុខភាពផងដែរ។ ជាក់ស្តែង ក្មេងតូចមួយរូបត្រូវធ្លាក់ខ្លួនកើតជំងឺរលាកសួតរហូតទៅពេទ្យព្យាបាលមិនបានប៉ុន្មានថ្ងៃផង ក៏ត្រូវលាប់ឡើងវិញ។

តាមរយះគណនីហ្វេសប៊ុកមួយបានបង្ហោះឲ្យដឹងថា: ជាសារផ្ដាំផ្ញេីរទៅអ្នកម្ដាយគ្រប់រូប​ខ្ញុំរស់នៅលេីកំណាត់ផ្លូវជាតិលេខ3 ដែលជាផ្លូវកំពុងសាងសង់​ វាមានរយ:ពេល1 ឆ្នាំជាងហេីយនៅមិនទាន់រួចរាល់ទេ​ដោយរាល់ថ្ងៃពាក់ម៉ាស់ផង​ ស្រោចទឹកមុខផ្ទះផង​ ឡានបាញ់ទឹកផងនៅតែមិនបាត់ហ៊ុយ​ រីឯក្មេងៗតូចមិនចេះពាក់ម៉ាស់ទេ​ ដូចជាកូនខ្ញុំ​ គាត់ត្រូវ​ស្រូបដីពីមួយថ្ងៃទៅមួយថ្ងៃ​ រលាកសួតចូលពេទ្យ​ ចេញពីពេទ្យមិនបាន1 អាទិត្យផង​ ត្រូវរលាកសួតម្ដងទៀត​ 1ឆ្នាំជាងមកនេះកូនខ្ញុំរលាកសួត​ 5ដងហេីយ​ ហេីយថ្ងៃនេះដែរគឺជាលេីកទី​ 6 ហេីយ​ ខ្ញុំសូមអោយអ្នកម្ដាយគ្រប់រូបមេីលថែកូនចៅអោយល្អដេីម្បីកុំអោយជួបបញ្ហាដូចខ្ញុំ​ សូមអរគុណ៕

ប្រភព: Ly Sy

 

Comments

comments