ករណីបដាអ្នកគាំទ្រជម្រើសកម្ពុជាមិនឲ្យដាក់តាំង សហពន្ធ័កីឡាបាល់ទាត់កម្ពុជាបកស្រាយថា(មានVideo)

1757
views

កីឡា: ម្សិលមុិញជំនួបរវាងគោព្រៃកម្ពុជា នឹង អ៊ីរ៉ាក់ វេលាម៉ោង6ល្ងាចនៅឯពហុកីឡាដ្ឋានជាតិអូឡាំពិច ក្នុងព្រឹត្តការណ៏ FIFA World Cup Qatar 2022វគ្គជម្រុះ កម្ពុជាយើងបានទទួលរងបរាជ័យក្នុងលទ្ធផល 4ទល់នឹង0។ ក្នុងការប្រកួតនេះផងដែលក៏មានការអាក់អន់ស្រពន់ចិត្តពីហ្វេនអ្នកគាំទ្រកម្ពុជាយ៉ាងខ្លាំង។ ព្រោះមិនឲ្យមានការតាំងបដាផ្សេងៗនៅក្នុងពហុកីឡាដ្ឋនា ដែលធ្វើឲ្យក្រុមគាំទ្រជម្រើសជាតិកម្ពុជាមួយក្រុមធំ ចាក់ចេញពីកីឡាដ្ឋានមុនការប្រកួតបញ្ចប់។

ក្រោយមានភាពមិនពេញចិត្តពីសំណាក់ហ្វេនៗជាច្រើន នឹង ការិះគន់នៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរនោះ សហពន្ធ័កីឡាបាល់ទាត់កម្ពុជាបានបកស្រាយថា:

ដោយយោងទៅតាមផេកផ្លូវការណ៏ផ្ទាល់របស់សហពន្ធ័បាល់ទាល់កម្ពុជាបានបង្ហោះឲ្យដឹងថា: សេចក្តីស្រាយបំភ្លឺ ករណីបដារបស់អ្នកគាំទ្រក្រុមជម្រើជាតិកម្ពុជា:ក្រោមការដឹកនាំពីស្នងការប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក(FIFA) មិនអនុញ្ញាតិអោយមានបដាផ្សេងៗជៀសវាងករណីនយោបាយ ដោយក្នុងនោះរាល់បដាទាំងអស់នឹងត្រូវកំណត់រុះរើទំាងអស់ រួមមានបដារបស់ក្រុមដែលប្រើប្រាស់ភាសាចិន ក្រុម Ultra Cambodia និងក្រុមកងទ័ពអង្គរ។

ក្រោយពីបានរុះរើបដាដែលប្រើភាសាចិនរួចកម្លាំងសន្តិសុខបន្តរុះរើដល់បដារបស់ក្រុមអ្នកគាំទ្រ Ultra Cambodia ។ដោយបានដឹងពីករណីខាងលើនេះ មន្រ្តីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានទៅពន្យល់ពីខ្លឹមសារនៅក្នុងបដារបស់ក្រុមអ្នកគាំទ្រទៅកាន់ស្នងកាការប្រកួតដែលមកពី FIFA។ ស្នងកាការប្រកួតដែលមកពីFIFA ក៏អនុញ្ញាតអោយប្រើប្រាស់បដាដែលមានខ្លឹមសារ គាំទ្រក្រុមឡើងវិញ។ក្រោមការអន្តរាគមន៍ពីមន្រ្តីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចុះទៅជូនដំណឹងដល់ក្រុមអ្នកគាំទ្រ Ultras Cambodia អាចប្រើប្រាស់បដាឡើងវិញបាន។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពិតជាមានការសោកស្តាយចំពោះករណីភ័ន្ឌច្រលំនេះ ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះក្រុមអ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជា មានដូចជាក្រុម Ultras Cambodia ក្រុម Angkor Army ក្រុមអ្នកគាំទ្រផ្សេងៗ និងបងប្អូនទំាងអស់ដែលមានឆន្ទះមុះមុត គាំទ្រក្រុមជម្រើសជាតិកម្ពុជាទោះជាក្នុងកាលៈទេសៈណាក៏ដោយ ។ “Together for Cambodia”

ទស្សនាវិឌីអូនៅខាងក្រោមនេះ:

Comments

comments