កូរ៉េខាងត្បូង៖ នេះបើយោងតាមការលើកឡើងរបស់ប៉ូលិសមុននេះបន្តិច បានឲ្យដឹងថា លោក TOP សមាជិកក្រុមចម្រៀងកំពូល BIGBANG បានសម្ងំជក់កញ្ឆានៅក្នុងផ្ទះរបស់លោក ចំនួន៣លើកជាប់គ្នា គឺអំឡុងថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែតុលា។
លើសពីនេះទៅទៀតនោះ លោកកំពុងស្ថិតនៅក្នុងការចោទប្រកាន់របស់ប៉ូលិស ដោយខណៈពេល ដែលលោកកំពុងធ្វើ សកម្មភាពជក់កញ្ឆានៅក្នុងផ្ទះនោះ ក៏មាននារីវ័យ២០ឆ្នាំម្នាក់ ក៏បាននៅជាមួយលោកផងដែរ។ ដោយនារីវ័យក្មេងរូបនេះ ក៏ត្រូវបានគេសង្ស័យថាជា ក្មេងហ្វឹកហាត់នៅក្នុងផលិតកម្ម YG Entertainment ថែមទៀតផង។
យ៉ាងណាមិញ ក្រោយពីស្ថិតនៅក្រោមការសាកសួរ និងសើុបអង្កេតពីខាងប៉ូលិសមក នារីវ័យក្មេងនោះ ក៏បានសារភាពថា ខ្លួនពិតជាបានជក់កញ្ឆា នៅក្នុងផ្ទះជាមួយនឹង TOP យ៉ាងពិតប្រាកដមែន៕




