មិនដឹងលោកHondaនិយាយអ្វីខ្លះ ទើបជម្រើសជាតិកម្ពុជាត្រឡប់មកវិញទាំងទឹកមុខក្រៀមក្រំនឹងម៉ៅម៉ាត់បែបនេះ

1839
views

កីឡា: ក្រោយការបរាជ័យជាច្រើនគ្រាប់របស់គោព្រៃកម្ពុជា នៅទឹកដីអ់ឹរ៉ង់ បានធ្វើឲ្យបងប្អូនខ្មែរដែលគាំទ្រវិស័យប៉ាល់ទាត់ខ្មែរ​ មានភាពមិនសប្បាយចិត្តចំពោះលទ្ធផលបែបនេះ ដែលជាលើកដំបូងក្នុងប្រវត្តិសាស្រ្តបាល់ទាត់កម្ពុជាយើង ក្នុងលទ្ធផល 14 ទល់នឹង 0។

មកទល់ពេលនេះក្រុមជម្រើសជាតិកម្ពុជាបានត្រឡប់មកដល់ទឹកដីមាតុភូមិដោយសុវត្ថិភាពតែជាមួយនឹងទឹកមុខស្រពោនគ្រាមគ្រំ។ តាមរយះគណនីហ្វេសប៊ុកមួយបានបង្ហោះឲ្យដឹងថា: ជម្រើសជាតិមកដល់កម្ពុជាវិញទាំងទឹកមុខក្រៀមក្រោះស្ទើរគ្រប់គ្នា ក្រោយពីបរាជ័យនៅអ៊ីរ៉ង់ច្រើនគ្រាប់ជាប្រវត្តិសាស្ត្រ។ នេះហើយគេហៅថាយកបេះដូងទៅលេងដើម្បីជាតិ គ្មាននរណាម្នាក់សើចស្រស់ក្នុងមាតុភូមិនិវត្តន៍លើកនេះទេ ហុងដាមិនដឹងជាបាននិយាយអ្វីខ្លះនោះទេ ទើបម្នាក់ៗប្រែទឹកមុខក្រៀមក្រោះតែបង្កប់ដោយភាពហ្មឺងម៉ាត់បែបនេះ។ចាំមើលទាំងអស់គ្នាក្រោយពីជួបរឿងជូរចត់បែបនេះតើគ្រូទាំង៣មានយុទ្ធសាស្ត្របែបណាដើម្បីព្រងឹងក្រុមឡើងវិញត្រៀមស្វាគមន៍អ៊ីរ៉ាក់ថ្ងៃខាងមុខនេះ។ខ្ញុំជឿថាគ្មានលទ្ធផលដល់១០គ្រាប់ទៀតទេ!

ប្រភព: Troll ASEAN Bible

Comments

comments