ស្របពេលកម្ពុជាបរាជ័យយ៉ាងខ្លាំង កីឡារករ ច្រឹង ពលរដ្ឋ បានបង្ហោះសារមួយឃ្លារថា

760
views

កីឡា: បងប្អូនជនរួមជាតិទាំងអស់សុទ្ធបានដឹងហើយថាជំនួបក្នុងព្រឹត្តការណ៏ FIFA World Cup Qatarរវាង អ៊ឺរ៉ង នឹង គោរព្រៃកម្ពុជា កាលពីពេលវេលាយប់មុិញនេះនៅឯប្រទេសអ៊ឺរ៉ងផ្ទាល់ គឺកម្ពុជាយើងបរាជ័យយ៉ាងខ្លាំងដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តប៉ាល់ទាត់កម្ពុជាពីមុនមក ក្នុងលទ្ធផល 14 ទល់នឹង 0។

តែទោះជាយ៉ាងណាក្តីក៏យើងនៅតែបន្តគាំទ្រក្រុមជម្រើសជាតិយើងផងដែរ ចាត់ទុកថាជាបទពិសោធន៏នឹងមេរៀនដ៏កម្រមួយសម្រាប់ការប្រកួតទៅថ្ងៃមុខៗទៀត។ ស្របពេលជាមួយគ្នានេះដែរ កីឡារករខ្សែរបម្រើ លោកជ្រឹង ពលរដ្ឋ ក៏បានបង្ហោះសារលើកទឹកចិត្តទៅដល់ ជម្រើសជាតិកម្ពុជាផងដែរ។

តាមរយះផេកហ្វេសប៊ុករបស់គាត់ផ្ទាល់បានបង្ហោះថា: អ្នកចាញ់ខ្ញុំចាញ់​ អ្នកឈ្នះខ្ញុំឈ្នះ​ អ្នកឈឺចាប់​ ខ្ញុំឈឺចាប់​ ហេីយខ្ញុំកំពុងយល់អារម្មណ៏របស់អ្នកទាំងអស់គ្នា​ពេលនេះ​ ប្រវត្តិសាស្រ្តយេីងមិនអាចកែប្រែបាន​ ប៉ុន្តែយេីងអាចកែប្រែលទ្ធផលបាន​ I love you Cambodia 🇰🇭 National Team !
WE NEVER GIVE UP , KEEP FIGHTING៕

Comments

comments