ក្នុងការប្រកួតយប់មុិញនេះ មានតែហ្វេនកម្ពុជាម្នាក់ប៉ុណ្ណោះស្រែកទល់នឹងក្រុមអ៊ឺរ៉ងរាប់មុឺននាក់

1355
views

កីឡា: ក្នុងការប្រកួត FIFA World Cup Qatar យប់មុិញនេះជំនួបរៀវង គោរព្រៃកម្ពុជា នឹង អ៊ឺរ៉ង​នៅឯកីឡាដ្ឋាន Azadi ដែលលទ្ធផលបងប្អូនបានដឹងហើយគឺ អ៊ឺរ៉ងបានយកឈ្នំកម្ពុជា 14 ទល់ នឹង 0 ដោយតង់ទី1 7​គ្រាប់​ នឹង តង់ទី2 7គ្រាប់បន្ថែមទៀត។

នេះអាចនិយាយបានថាជាការចាញ់យ៉ាងច្រើនបំផុតក្នុងប្រវត្តិសាស្រ្តប៉ាល់ទាត់កម្ពុជាកន្លងមក តែទោះជាយ៉ាងណាក្តីក៏យើងនៅតែបន្តលើកទឹកចិត្តដល់ក្រុមកីឡាករយើងផងដែរ ចាប់ទុកថាជាបទពិសោធន៏ដ៏ធំមួយសម្រាប់ការប្រកួតថ្ងៃមុខៗបន្តទៀត។

ក្នុងកីឡាដ្ឋាន Azadi​ ដែលពោរពេញទៅដោយហ្វេនជម្រើសជាតិ អ៊ឺរ៉ងរាប់មុឺននាក់ ក្នុងនោះមានតែហ្វេនកម្ពុជាម្នាក់គត់ ដែលកាន់ស្គរ ស្រែកគាំទ្រទល់នឹងហ្វេនអ៊ឺរ៉ងដទៃរាប់មុឺននាក់ក្នុងកីឡាដ្ឋានមួយនេះ។

ដោយហ្វេនគោរព្រៃកម្ពុជាយើងម្នាក់នេះត្រូវបានគេស្គាល់ថាជា ជាមន្រ្តីសហព័ន្ធបាល់ទាត់កម្ពុជា ជាកូនប្រុសរបស់ឯកឧត្តមប្រធានសហព័ន្ធបាល់ទាត់កម្ពុជា ហើយក៏ជាប្រិយមិត្តកម្ពុជាតែមួយគត់នៅក្នុងកីឡដ្ឋាន Azadi ដែលស្រែកគាំទ្រឱ្យសមាជិកក្រុមគោព្រៃកម្ពុជាទល់នឹងអ្នកគាំទ្រក្រុមម្ចាស់ផ្ទះរាប់ម៉ឺននាក់។សូមទទួលយកការគោរពពីខ្ញុំ អរគុណណាស់ដែលបានបង្ហាញទង់ជាតិកម្ពុជាទៅកាន់ឆាកអន្តរជាតិ!

Comments

comments