ស្គាល់គាត់ស្តើងពេកហើយ!ក្មេងតូចដែលអ្នកធ្វើMemeតែងហៅគាត់ថាអាពៅច្បាស់បាបធ្ងន់ណាស់  ព្រោះថា

10388
views

កម្សាន្ត: ពិតជាពេញនិយមណាស់សព្វថ្ងៃនេះ ដែលយុវវ័យយើងមួយចំនួនតែងតែនិយមធ្វើMeme និយាយពីនេះពីនោះ ឬ បង្កើតជារូបថ្លុកកម្សាន្តអារម្មណ៏ឲ្យផ្ទុះសំណើចមួយពេលផងដែលទៅ ដែលវាអាចរូបភាព ឬវិឌីអូ ទៅតាមចំណងចំណូលចិត្តរបស់ Memer។

ដោយឡែកក្នុងនោះផងដែរ ក្មេងតូចសំបុរខ្មៅមួយរូប ដែលបងប្អូនតែងនិយមយករូបគាត់ ឬវីឌីអូគាត់មកធ្វើMemeនោះ តែងនិយមហៅគាត់ថាអាពៅៗ តែតាមពិតទៅគាត់មិនមែនជាកូនក្មេងទេ ថែមទាំងមានវ័យច្រើនថែមទៀត។

សព្វថ្ងៃបុរសម្នាក់នេះមានឈ្មោះថា Osita Iheme កើតក្នុងខែកុម្ភះ ថ្ងៃទី20 ឆ្នាំ1982 ដែលសព្វថ្ងៃមានអាយុ 37ឆ្នាំហើយ។គាត់គឺជាកុមារក្រីក្រម្នាក់នៅក្នុងប្រទេសនីស្សេរីយ៉ាកំឡុងឆ្នាំ ១៩៩០ហើយលោកជាក្មេងម្នាក់នៅក្នុងចំណោមក្មេងដទៃទៀតរបស់នីស្សេរីយា ដែលទទួលការរើសអើងបំផុត។ ក្នុងឆ្នាំ ១៩៩១ តារាកំប្លែងរូបនេះគឺជាស្ថាបនិកនៃចលនាបំផុសគំនិតអាហ្វ្រិកដែលគាត់បានបង្កើតឡើងដើម្បីជម្រុញលើកទឹកចិត្តនិងជំរុញគំនិតរបស់យុវជនស្បែកខ្មៅនីហ្សេរីយ៉ានិងអាហ្វ្រិក អោយចេះតស៊ូក្នុងជីវិត និងស្វែងរកអ្វីជាសេរីភាព និងក្តីស្រមៃរបស់ខ្លួន ។

លោកត្រូវបានគេជ្រើសអោយដើរតួរកម្លែងក្នុងរឿងខ្លីមួយនៅក្នុងឆ្នាំ ១៩៩១។ គាត់ត្រូវបានមហាជននៅក្នុងបណ្តាញសង្គមល្បីល្បាញខ្លាំងនៅពេលលោកដើរតួរជាតួអង្គក្មេងកាចមួយមួយដែលមានឈ្មោះថា PAWPAW នៅក្នុងខ្សែភាពយន្ត Aki na Ukwa រួមជាមួយ Chinedu Ikedieze ។ គាត់បានដើរតួជាកុមារនៅក្នុងខ្សែភាពយន្តជាច្រើនរបស់គាត់ប៉ុន្តែក្រោយមកបានទទួលយកតួនាទីដែលមានភាពចាស់ទុំជាងមុន។ចាប់តាំងពីពេលនោះមកគាត់បានបង្ហាញសមត្ថភាពខ្ពស់របស់គាត់ក្នុងនាមជាតារាសម្តែងដោយទទួលយកតួនាទីដែលមានភាពចាស់ទុំនិងលេចធ្លោជាងមុន។

ភាពល្បីល្បាញរបស់លោកបានធ្វើអោយជីវិតលោកជោគជ័យខ្លាំងជាមួយអាជីពមួយនេះ។ ក្នុងឆ្នាំ ២០០៤ តារាកម្លែងរូបនេះទទួបានពានរង្វាន់តារាសម្តែងអាហ្រ្វិកវេទមន្ត តែម្នាក់គត់ របស់អាហ្រ្វិកដែលមានទេពកោសល្យខ្ពស់ក្នុងការសំដែង។ ក្នុងឆ្នាំ ២០០៧ Osita Iheme បានទទួលពានរង្វាន់លំដាប់ពិភពលោកដ៏ធំមួយពីប្រទេសអាហ្រ្វិក ដែលមានឈ្មោះថា Lifetime Achievement Award សមិទ្ធផលពេញមួយជីវិត ពីស្ថាប័នកំពូលរបស់ភាពយន្តអាហ្រ្វិក។ គាត់ត្រូវបានគេចាត់ទុកថាជាតារាម្នាក់ក្នុងចំណោមតារាសម្តែងល្បី ៗ របស់ប្រទេសនីហ្សេរីយ៉ា។

ក្នុងឆ្នាំ ២០១១ តារាកំប្លែងរូបនេះ ត្រូវបានតែងតាំង និងទទួលបានពានរង្វាន់កិត្តិយសក្នុងនាមជាសមាជិកជាន់ខ្ពស់ នៃតំណាងជនជាតិស្បែកខ្មៅទូទាំងពិភពលោកនៅសាធារណរដ្ឋសហព័ន្ធ (MFR) ដោយប្រធានាធិបតីPresident Goodluck Jonatha។ ក្នងឆ្នាំ ២០១៤ គាត់ត្រូវបានគេតែងតាំជាឯកអគ្គរដ្ឋទូតជំនាន់ថ្មីប្រចាំមណ្ឌលអន្តរជាតិរ៉ូតារី ៩១១០ និងជាអ្នកនិពន្សៀវភៅដ៏ល្បីល្បាញមួយក្បាលដែលមានចំនងជើងថា INSPIRED ១០១ ។ ក្នុងឆ្នាំបន្តបន្ទាប់ខ្សែភាពយន្តជាងមួយរយរឿងរបស់តារាកម្លែងរូបនេះ ត្រូវបានទទួលស្គាល់និងមានភាពល្បីល្បាញបំផុតនៅ Noolywood ។

ក្នុងឆ្នាំ ២០១៥ តារាកម្លែងរូបនេះបានបង្ហាញមុខលើកញ្ចក់ទូរទស្សន៍ល្បីឈ្មោះមួយនៅអាហ្វ្រិកគឺ Chinedu Ikedieze ហើយតារារូបនេះបានក្លាយ ជាតារាសម្តែងដែលបានបង្កើតពហុជំនាញ គួរអោយទាក់ទាញបំផុតនៅអាហ្វ្រិក។ រឿងទាំងនេះនធ្វើឱ្យផលិតកម្មជាច្រើនទទួលបានការគោរពនៅទូទាំងឧស្សាហកម្មភាពយន្តនីហ្សេរីយ៉ានិងជាមួយអ្នកគាំទ្រយ៉ាងខ្លាំងលើតារាស្បែកខ្មៅរូបនេះ។

គួររំលឹកផងដែរថាតារាស្បែកខ្មៅរូបនេះបច្ចុប្បន្នមានលុយប្រមាណជា ៣.៥ លានដុល្លារអាមេរិកនៅក្នុងដៃ និងជាអ្នកមានទ្រព្យម្នាក់នៅក្នុងប្រទេសនីស្សេរីយ៉ា ហើយភាពយន្តរបស់លោកបច្ចុប្បន្នមានរហូតទៅដល់ ២០០ រឿង និងមានរថយន្តសេរីទំនើប និងមានសណ្ឋគាផ្ទាល់ខ្លួនតម្លៃជាង ៩០ ម៉ឺនដុល្លារផងដែរ៕

ប្រភព: Business Cambodia

Comments

comments