ចំណុចសំខាន់ៗ នឹង មេនាំរឿងចំបងៗ ដែលបណ្តាលឲ្យគូរស្នេហ៏ស្រលាញ់យូរប៉ុណ្ណាក៏នៅតែបែកគ្នា

1185
views

ស្នេហា: ពេលដំបូងនៅពេលដែលយើងមិនទាន់មានស្នេហា ក៏ចាប់ផ្តើមមានអារម្មណ៏ថាឯការ ចង់បានមនុស្សម្នាក់មកកំដរ តែដល់ពេលជួបស្នេហ៏ហើយបែរជាមានអារម្មណ៏ឯកការម្តងទៀត ព្រោះជួបស្នេហ៏មិនគាប់ចិត្ត ស្នេហ៏ដែលក្បត់ផិត វាជាអារម្មណ៏ឯកការមួយដែលប្លែកខុសពីពេលដែលនៅម្នាក់ឯង អ្នកធ្លាប់បែកបាក់ទើបយល់អារម្មណ៏នេះ។

ស្នេហាអាចបង្កើត ក៏អាចនឹងរលត់ទៅវិញបានផងដែរ គឺអាស្រ័យទៅលើសមពន្ធ័ភាពគូរស្នេហ៏ទាំងគូរ ភាពយលចិត្តនឹងស៊ីជម្រៅពីគ្នាដល់កម្រិតណា។ស្នេហាបែកបាក់ សុទ្ធតែមានមូលហេតុ នឹង ហេតុផលរបស់វា ខាងក្រោមនេះសុទ្ធសឹងតែជាចំនុច ដែលពេញនិយមបំផុត នឹងជាដើមហេតុចំបងៗនៃការចាប់ផ្តើមបែកបាក់ស្នេហា:

មិនយល់ចិត្តគ្នា មិនទុកចិត្តគ្នា: វាជាអារម្មណ៏មួយដែលគូរស្នេហ៏ចាប់ផ្តើមមានចិត្តប្រចណ្ឌ័ខឹង នឹង មិនទុកចិត្តគ្នាទៅវិញទៅមក នឹងមិនចុះសម្រុងនឹងគ្នា តែងតែសង្ស័យ រករឿងគ្រប់ពេល ទោះជាប្រាប់ថាមិនបានប្រព្រឹត្ត តែនៅតែមានកូនចិត្តសង្ស័យ យូរៗទៅកូនចៅមួយនេះបង្កើតជាការគុំគួន តែងតែព្យាយាមរកមើលចំណុចខុសរហូត។ តែគូរស្នេហ៏គួរនឹកគិតផងថា គេប្រចណ្ឌ័ខឹង ក៏ព្រោះស្រលាញ់ដែរ ប្រយត្ន័ច្រឡំជាមួយសាច់រឿងគេរករឿងចង់បែកគ្នា។

មានជនទី៣​ពេលឈ្លោះគ្នា: ស្នេហាប្រៀបដូចប៉ាល់មូលមួយអញ្ចឹង កាលណាកន្លែងណាចន្លោះប្រហោង ខ្យល់នឹងចេញតាមនោះ ហើយក៏អាចមានខ្យល់ថ្មីចូលមកបំពេញចន្លោះប្រហោងនោះផងដែរ។ ច្បាស់ណាស់ស្នេហាជៀសមិនផុតពីការឈ្លោះគ្នានោះទេ ពេលបង្កើតជម្លោះតែងតែមានចន្លោះប្រហោង ក៏ជាពេលដ៏ល្អសម្រាប់ពួកជនទី៣ មកជ្រៀតចូលផងដែរ។

ត្រូវមិត្តភក្តិចាក់រុក: មិនប្រាកដថាក្នុងចំណោមមិត្តយើងទាំងអស់ សុទ្ធតែពេញចិត្តនឹងស្នេហារបស់យើងនោះទេ ពេលខ្លះគេតែងធ្វើរឿងផ្សេងៗប្លែកៗដើម្បីបំបែកបំបាក់ស្នេហារបស់អ្នក ក្នុងគោលបំណងអ្វីមួយ ឬ គេច្រណែននឹងអ្នកដែលជួបមនុស្ស គ្រប់មិត្តទាំងអស់ មិនប្រាកដថាកើតឆ្នាំម្សាញ់ តែមិនប្រាកដថា ពួកគេមិនមែនម្សាញ់ឡើយ។

គ្រួសារមិនពេញចិត្ត: នេះចំណុចមួយដែលពិបាកបំផុត ដៃគូរចុះសម្រុងនឹងគ្នាទៅហើយ តែបែរជាខាងចាស់ទុំមិនពេញចិត្តទៅវិញ នំមិនធំជាងនាឡត្បិតជាទ្រឹស្តីជំនាន់ដើម ប៉ុន្តែមិនប្រាកដថាចាស់ៗសម័យឥឡូវគាត់ឈប់អនុវត្តន៏នោះទេ។

គេចាប់ផ្តើមសម្លឹងឃើញអ្នកថ្មីល្អជាងយើង: គេចាប់ផ្តើមឃើញអ្នកផ្សេងដែលល្អជាងយើង គេក៏ចាប់ផ្តើមធុញនឹងយើង រឿងរ៉ាវដែលយើងព្រួយបារម្ភពីគេ ក្លាយទៅជាចំណុចដែលគេ ធុញទ្រលាន់ ព្រោះគេមានTargetថ្មី។ ទោះយកសេះប្រាប់មកទប់ទៀតក៏ទប់មិនជាប់ផង។

ខុសនឹងរឿងដដែលៗច្រើនដងពេក: ឈ្លោះគ្នាតែងប្រើពាក្យសូមទោស ហើយនឹងសន្យាថា កែរហើយ មិនឲ្យកើតឡើងម្តងទៀតទេ។ ប៉ុន្តែចុងក្រោយនៅតែដដែលៗកើតឡើងទៀត ទាំងគេទាំងយើង ចិត្តអំណត់ អត់ធ្មត់អធ្យាស្រ័យក៏មានព្រំដែនដែល ដូចនេះល្មមនឹងដល់ពេលដែល ពាក្យសូមទោសលែងមានប្រសិទ្ធភាពហើយ។

បញ្ហាលុយកាក់: ស្រលាញ់ដំបូងយើងអាចរួមសុខរួមទុក្ខនឹងគ្នាបាន ប៉ុន្តែគ្មានប្រាក់សោះក៏មិនកើតដែរ សង្គមសម័យនេះមិនមែនគេអាចទ្រាំស៊ីពងទានឹងយើងបានរាល់ថ្ងៃនោះទេ កុំបន្តោសគេនៅពេលគេដើរចេញ គួរសួរខ្លួនឯងថាបើស្រលាញ់គេចង់ឲ្យគេលំបាកបែបនេះអត់ តើយើងសាកសមនឹងឲ្យគេលំបាកបែបនេះអត់ ធ្លាប់ខ្មាស់ខ្លួនឯងទេ?

ភាពប្រងើយកន្តើយ: អារម្មណ៏ខ្វាយខ្វល់បារម្ភក៏លែងមាន មានស្នេហាដូចអត់ស្នេហា មួយថ្ងៃៗដូចអង្គុយបកខ្ទឹមបារាំងអញ្ចឹង ទឹកហូររហូត មានអារម្មណ៏ឯកការទោះកំពុងមានស្នេហ៏ក៏ពិតមែន សុទ្ធតែសញ្ញាត្រៀមចែកផ្លូវគ្នាដើរហើយ។

តើបងប្អូនធ្លាប់ជួបចំណុចមួយណាដែរ ជួយCommentប្រាប់ផង៕

 

Comments

comments