ឃើញហើយអាសូរណាស់!បុរសចំណាស់ម្នាក់សន្សំប្រាក់ជាយូរ ដើម្បីដូរស្បែកជើងថ្មីឲ្យកូនប្រុស

189
views

បរទេស: គេថាលើកលោកនេះគ្មានអ្នកណាដែលស្រលាញ់យើងជាងមាតាបិតារបស់យើងយើងឡើយ ទោះមានហូបអត់ហូប យ៉ាងណាក៏សំខាន់ គឺឲ្យតែបុត្រធីតា របស់ពួកគាត់បានឆ្អែតនឹងបានស្រណុកស្រុកស្រួលសិន គឺពួកគាត់បានសុខហើយ។

បុរសចំណាស់ម្នាក់នឹងកូនប្រុសរបស់គាត់បានធ្វើឲ្យពិភពលោករំជួលចិត្តយ៉ាងខ្លាំង បន្ទាប់ពីរូបភាពរបស់ពួកគាត់ទាំងពីរត្រូវបានបង្ហោះឡើងនៅក្នុងបណ្តាញផ្សព្វផ្សាយសង្គម។ បុរសចំណាស់ម្នាក់នោះ ព្យាយាមសន្សំប្រាក់យ៉ាងច្រើនថ្ងៃដើម្បីទិញស្បែកជើងថ្មីឲ្យកូនប្រុសរបស់គាត់។

ពេលគាត់ទៅដល់ហាងស្បែកជើង គាត់បានចាក់ប្រាក់ដែលគាត់ខំសន្សំជាច្រើនឆ្នាំ ដោយរាប់ម្តងៗមួយកាក់ ដើម្បីទិញស្បែកជើងឲ្យកូនប្រុសរបស់គាត់ ឃើញបែបនេះពិតជាគួរឲ្យសង្វែកណាស់។ ដែលក្មេងៗសម័យឥឡូវចាយវាយខ្ជោក ទាំងដុំៗ ដោយមិនគិតពីចំណង់ឬចំណាយច្បាស់៕

Comments

comments